លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​សៀមរាប ស្រវឹង​ជោក​​បើកឡាន បុក​ម៉ូតូ បើក​រត់​នគរ​បាលច​រា​ចរណ៍​ដេញចាប់​ផ្អើល​ក្រុង​សៀមរាប​

, , Leave a comment

ខេត្ត​​សៀមរាប​ ៖ នៅវេលា​ម៉ោង ជាង​៤​ល្ងាច ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៤​នេះ ស្ថិតនៅ​ចំនុច​ផ្លូវ​កៅស៊ូ ខាងលិច​ស្ដុ​ប​អតីត​ស្ដា​ត​ចាស់ និង​ជាប់​របង​ខាងជើង​សារមន្ទីរ​អង្គរ ក្រុង​សៀមរាបខេត្ដ​សៀមរាប។ ​លោក​ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​សៀមរាប មាន​ឋានៈ​ជា​ឯកឧត្ដម ព្រោះ​ឯកឧត្ដម​ទា គឹម​សុទ្ធ ប​ច្នុ​ប្បន្ន​ជាទី​ប្រឹក្សា​ប្រធានព្រឹទ្ធសភា​ផងដែរ​នោះ បាន​ជិះ​រថយន្ដ​ទំនើប​ប្រភេទ​ឡង់​រ៉ូ​វ័រ​( Range Rover )​ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1112បើកបរ​ទាំង​ស្រវឹង​ជោកជាំ​ហើយ​បាន​បញ្ជា​រថយន្ដ របស់ខ្លួនយ៉ាង​លឿន ទៅបុក​ជាមួយនឹង​ម៉ូតូ​ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្ដាលឱ្យ​ម៉ូតូ ខូចខាត​យ៉ាងដំណំ និង​ម្ចាស់​ម៉ូតូ​បាន​រងរបួស ។

 

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានអោយដឹងថា​លោក​ទា គឹម​សុទ្ធ ក្រោយពីកើតហេតុ​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ ប្រដេញ​ដោយ​ម៉ូតូ​​ជាច្រើន​គ្រឿង ហើយ​ស្ទាក់​ចាប់បាន និង​បន្ទាប់មក​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​គៀក​ចេញពី​ឡាន​យកទៅ កាន់​កន្លែង​សុវត្ថិភាព ព្រោះថា​ទីនោះ​ចោមរោម​ទៅដោយ​ហ្វូងមនុស្ស បើ​មិន​ដូច្នោះ​ទេ ជនបង្ក​អាច​ត្រូវគេ​វាយដំ​ក៏​ថា​បាន​។​

 

សមត្ថកិច្ច​នគរបាល​បាន​និយាយថា  ម្ចាស់​ម៉ូតូ​ម៉ាកវ៉េវ ព៌​ណ​សលាយ​ក្រហម ពាក់​ស្លាក​លេខ​​បន្ទាយមានជ័យ 1A 0883 មានឈ្មោះ ហី ហួន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ស្នួល ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប មាន មុខរបរ​ជា​បុគ្គលិក​សណ្ឋាគារ​អេ​ស៊ាន​អង្គរ​។ ក្រោយពី​កើតហេតុ​នេះដែរ មាន​គេ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ដើម្បី​ព្យាបាល​។​ដោយឡែក​រថយន្ដ​បង្ក​ត្រូវបាន​លោក​ទា គឹម​សុទ្ធ ដែលជា​អ្នកបញ្ជា​ឡាន​ផ្ទាល់​ទាំង​បែក​កង់​មុខ​ខាងឆ្វេង បាន​បើក​រត់ ទាំង​ស្រវឹង​ជោកជាំ​បាត់​ម្ចាស់ការ ហើយ​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ណ៏​បាន​ទាក់ទង​គ្នា តាម​វិទ្យុទាក់ទង ហើយក៏​ចេញ​ប្រតិ​ប​ត្ដិ​ការ ម៉ូតូ​ស​ជាច្រើន​គ្រឿង ដេញ​ស្ទាក់​ចាប់បាន​នៅ​ចំនុច​ខាងជើង​ស្ដុ​បកោះ​កេរ ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្វាយដង្គំ ក្រុង​សៀម រាប​។​

 

ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ប​បាន​និយាយថា លោក​ទា គឹម​សុទ្ធ ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ឱ្យតែ​ស្រវឹង​ល្បីល្បាញ​ខាង​បើក ឡាន​លឿន​ហួសកំណត់ និង​ជ្រេ​គេឯង ធ្វើឱ្យ​អ្នកដំណើរ​បើក​គេច​ធ្លាក់​ផ្លូវ​គ្រប់ៗ​គ្នា​ដែល​គេ​ហៅថា​ចាស់​ស្ទាវ​ឬ​មេព្រៃ​ទំនើង​ជាក់ស្តែង ល្ងាច ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៤​នេះ​ជាដើម​គឺ លោក​ទា គឹម​សុទ្ធ  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​សៀមរាប​និង​មាន​ងារ​ជា ឯកឧត្ដម​ទា គឹម​សុទ្ធ ព្រោះ​ប​ច្នុ​ប្បន្ន​ជាទី​ប្រឹក្សា​ប្រធានព្រឹទ្ធសភា​ផងដែរ​នោះ​មាន​ឋានៈ​ធំ​ស្រវឹង​ជោគ​បើកឡាន​បុក​គេ​ហើយ​បើក​រត់​មិន​ទទួល​​ខុសត្រូវ​សមជា​មនុ​ស្សមាន​ច​រឹកថ្លៃ​សោះឡើយ​។

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​និង​ម៉ូតូ យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​​នគរបាល​ខេត្តសៀមរាប រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

23-3-201 4

DSC03536 DSC03540 DSC03539

 

Leave a Reply

(*) Required, Your email will not be published