រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្នបណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាបណ្តាញនាំសារ និងភ្នាក់ងារចែករំលែកសម្រាប់ព័ត៌មាន សកម្មភាពរបស់យុវវ័យ និងអ្នកប្រើប្រាស់ទាំងអស់ ។ថ្មីៗនេះមានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយពេលដែលស្រីក្រមុំម្នាក់បានអារដៃសម្រក់ឈាម និងរៀបរាប់ពីភាពឈឺចាប់នៃក្តីស្នេហ៍លាយឡំជាមួយនឹងទឹកភ្នែកហូរកាត់ផែនថ្ពាល់ជាមួយនឹងប្រយោគពាក្យពេចន៍ផ្តើមថា “បើទោះជាបងបានចាកចេញឆ្ងាយពីអូនក្តី ប៉ុន្តែសម្រាប់ចិត្តភក្តីរបស់អូន គឺមានតែបងមួយហើយក្តីស្នេហានេះអូនបានសន្យាហើយថាសម្រាប់តែបងម្នាក់គត់ប៉ុណ្ណោះបងដឹងទេថាអូនស្មោះនិងបងយ៉ាងណា? អូនស្រឡាញ់បងខ្លាំងប៉ុណ្ណា ?”
តើចំពោះទង្វើនេះតើប្រិយមិត្តមានយោបល់បែបណាដែរ?