ឡាន​ទាហាន​ និងឡានប៉ូលីស​បុក​គ្នា​នៅ ក្រុង​សេរីសោភ័ណ បណ្តាលឲ្យ​មន្ត្រី​គយ​បែកក្បាល​របួសធ្ងន់

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលា​ម៉ោងជិត​៨​យប់​នា​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេ​ត្ត​ប​ន្ទា​យមានជ័យ រថយន្ត​កាមរី​ស៊េរី​ឆ្នាំ​១៩៩៥បោះពួយ​យ៉ាង​លឿន បាន​ជ្រុល​ទៅបុក រថយន្ត​តូយ៉ូតា​វី​ហ្គោ ស៊េរី​ឆ្នាំ​២០១៤ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស ២​នាក់ រងរបួស​ធ្ងន់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ កាលពី វេលា​ម៉ោង ៧​និង​៤០ នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

 

​តាម​សំដី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា  មុនពេល​កើតហេតុ រថយន្ត​កាមរី រី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ បា​ត់​ដំ​ប​ង 2A-2319 បើក​ពី​កើ​តទៅ​លិច​បាន​បើក​រេ​ពេញ​ផ្លូវ​ទំនងជា​ស្រវឹង  ពេលមកដល់​ចំណុចកើតហេតុទៅបុក​រថយន្ត​ម៉ា​កវី​ហ្គោ​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ពេញទំហឹង​លាន់​ដូច​រន្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​។

 

​សមត្ថកិច្ច​បាន​ប្រាប់ថា រថយន្ត​បង្កហេតុ ម៉ាក​កាមរី បើកបរ​ដោយ​ឈ្មោះ ប៊ុន ធឿន ភេទ​ប្រុស អាយុ​ប្រហែលជា ៤០​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​យោធា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់ ត្រង់​ភ្នែក​ទាំងសងខាង ដោយសារតែ​កម្ទេច​កញ្ចក់​ខ្ទាតចូល ចំណែក​អ្នករួមដំណើ​ឈ្មោះ​កែវ កៅ ភេទ​ប្រុស អាយុ​ជាង ៤០​ឆ្នាំ ជា​មន្ត្រី​គយ​នៅ​ព្រំដែន​កា​បី​ន ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​រងរបួស​ធ្ងន់​បែកក្បាល​។ រីឯ​អ្នកបើកបរ​រថយន្ត​តូយ៉ូតា​វី​ហ្គោ​ឈ្មោះ ម៉ក់ ពី​តូ ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ ជា​នាយការិយាល័យ នគរបាល​តម្រួតការពា​រ និង​អន្តរាគមន៍​រួម​ដំណើរ​ជាមួយ​ភរិយា​។ ពួកគាត់ របួ​ស​ស្រា​ល ដោយ​ទង្គិច​នឹង​ពោង​រថយន្ត ដែល​ផ្ទុះ​ការពារ​។​

 

​រថយន្តបង្ក និងរថយន្ត​រងគ្រោះ ខូចខាត​យ៉ាងដំណំ ហើយ​បាន​ត្រូវ​យកទៅ​រក្សាទុក នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ខេត្ត​៕

22-3-2014 (1) 22-3-2014 (2) 22-3-2014 (3) 22-3-2014 (4)

 

Leave a Reply

(*) Required, Your email will not be published