រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ គ្រាដែលប្រទះឃើញជនបរទេសសញ្ជាតិអាល្លឺម៉ង ដេកដួលនឹងថ្នល់កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចកែងផ្លូវទន្លេសាបស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនបរទេសនោះបានទិញស្រាចំនួន៦ដប អង្គុយផឹកហើយដើរ ដល់ចំណុចកើតហេតុ ដោយស្រវឹងខ្លាំងពេកស្រាប់តែជនជាតិបរទេសរូបនោះ បានប្រះខ្លួនដេកក្បែរចិញ្ចើមផ្លូវដូចជាមនុស្សស្លាប់បណ្ដាលឲ្យមានការភ្ញាក់ផ្អើលសមត្តកិច្ចស្មានតែជនជាតិបរទេសដេកស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាម៉ុយមន្ទីពេទ្យកាលម៉ែត្រដឹកយកទៅសង្គ្រោះ ៕ សហការី