រៀបការ​២៩​ឆ្នាំ​មិនដែល​ឈានដល់​ចំណុចកំពូល​សោះ

, , Leave a comment

​ខ្ញុំ​ឮ​គេ​និយាយថា ពេល​ប្តី​ប្រពន្ធ​នៅក្បែរ​គ្នា​នឹង​អាច​ឡើងដល់​“​ចំណុចកំពូល​” ។ តាមពិត​ខ្ញុំ​បាន​យកប្តី​២៩​ឆ្នាំ​ហើយ ប៉ុន្តែ​ហាក់ដូច​មិនដែល​បាន​ឡើ​ង​ដល់​“​ចំណុចកំពូល​”​នោះទេ ។ គ្រួសារ​សុខសាន្ត​តែ​នៅពេល​“​នៅក្បែរ​គ្នា​”​នោះ​ខ្ញុំ​គ្រាន់តែ​ស្ថិតនៅ​ក្នុងស្ថានភាព​បំពេញចិត្ត​គាត់​តែប៉ុណ្ណោះ ហើយ​ជួ​នកាល​ខ្ញុំ​ត្រូវធ្វើ​ពុត​ជា​ចូលចិត្ត​ទៀតផង ។ តើ​ខ្ញុំ​ត្រូវធ្វើ​បែបណា​ដើម្បី​សម្រួល​ស្ថានការណ៍​នេះ ?

 

​ចំណុចកំពូល ឬ​ហៅថា ភាព​ស្រើបស្រាល​ដល់​កំពូល Organism គឺជា​ការរំដោះ​នូវ​ការប្រមូល​កម្លាំង​ផ្ទុះឡើង​នៃ​ភាព​តានតឹង​ផ្នែក​សាច់ដុំ និង ស្មា​រ​តី​ ។ បញ្ហា​នោះ​មានន័យថា នៅពេល​ចូលដល់​“​ឆាកប្រយុទ្ធ​” យើង​តែង​ប្រមូល​អារម្មណ៍​ធ្វើឱ្យ​សាច់ដុំ​ឡើង​តឹង​ណែន​ជា​អតិបរមា​នេះ គឺ ជា “​ប្រមូល​ក​ម្លាំង​”​ហើយ​បញ្ចប់​ដោយ​ការ “​ផ្ទុះឡើង​” ដើម្បី​ទទួលបាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ពេល​អ្វីៗ វិល​មក​ស្ថានភាព​ឥរិយាបថ​ធូរ ស្រាល​ដូច​ដំបូង ។

 

​អ័រម៉ូន​ស្នេហា​ដូចជា Oxytocin, Vasopressin , Endorphin ត្រូវ​បញ្ចេញ​មកហើយ​បង្កើតបានជា​សកម្មភាព​រួញ​តឹង​ម្តុំ​ត្រគាក និង​ប្រដាប់ភេទ ផ្សេ​ង​ៗ​​ជាពិសេស​ប្រព័ន្ធ​បញ្ចោ​ញ​ជាតិ​រំអិល​នៃ​ប្រដាប់​ភេទស្ត្រី ។ ការ​រួញ និង​តឹង​ណែន​អាច​កើតឡើង​ដល់​ទៅ​២០​ដង​ក្នុង​មួយ​វិនាទី ដែល​បង្កើតបានជា​អា​រម្មណ៍​សុខ​ស្រួល​កម្រិត​កំពូល ។

 

លោក​វេជ្ជបណ្ឌិត Ted Me IIvenna (​អាមេរិក​) ថ្លែងថា “​អារម្មណ៍​សុខ​ស្រួល​ដល់​កំពូល​ក្នុង​សកម្មភាព​ផ្លូវភេទ គឺ​នាំមក​នូវ​ភាព​ធូរស្រាល និង​ស្រួល​ក្នុ​ង​​អារម្មណ៍​សម្រាប់​អ្នក​ទាំងពីរ​” ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Wilkes  បាន​សន្និដ្ឋានថា អារម្មណ៍​សុខ​ស្រួល​ដល់​កំពូល​ធ្វើឱ្យ​ប្រព័ន្ធ​កា​រ​ពា​រ​រាងកាយ​កាន់តែ​រឹងមាំ​ដែលមាន​ឥទ្ធិពល​ទប់ទល់​នឹង​ជំងឺ​រលាក ឬ​ឆ្លង ។ ការខ្វះ​នូវ​អារម្មណ៍​សុខ​ស្រួល​កំពូល​នេះ គឺជា​ការបាត់បង់​ភា​ព​ស​ប្បា​យ​​រី​ក​រា​យ​​ក្នុង​ជីវភាព​ផ្លូវភេទ ។

 

​អ្នក​“​ស្ថិតក្នុង​ស្ថានភាព​បំពេញចិត្ត​ស្វាមី ហើយ​ជួនកាល​ត្រូវធ្វើ​ពុត​ជា​ពេញចិត្ត​” នេះ​ជា​បញ្ហា​ដែល​ស្ត្រី​ភាគច្រើន​កំពុង​ជួបប្រទះ ។ ពួក​បុរស​បើ​ឮថា “​ធ្វើ​ពុត​ជា​ពេញចិត្ត ”​នោះ​ពួកគេ​រអៀសខ្លួន​ណាស់ ពីព្រោះ​ពួកគេ​តែង​ចង់ឱ្យ​ភរិយា​មាន​ចំណង់​រួមដៃគ្នា និង​រួមគ្នា​ទទួល​ភាព​សុខ​ស្រួល​ដល់​កំពូល ! ប៉ុន្តែ​ត្រូវឱ្យ​ច្បាស់លាស់​ថា​ពុំមែន​“​ការប្រយុទ្ធ​ណាមួយ​ក៏​អាច​ឡើងដល់​ចំណុច​នោះទេ​” ។

 

​ក្រុម​អ្នក​ផ្លូវភេទ​វិទូ​តែង​និយាយ​ដល់​ការកំណត់​២-៦-២​មានន័យថា ១០ ដង “​វាយលុក​” អ្នកនឹង​ទទួលបាន​ជ័យជំនះ​២​ដង បានល្អ​៦​ដង និង​២ ដង​ទៀត​ គ្រាន់​តែមាន​អារម្មណ៍ ថា​សុខ​ស្រួល​តិចតួច​ដែល​មិនអាច​ឡើងដល់​“​ឋានសួគ៌​”​នោះឡើយ ។ ការពិសោធ​អំពី​អ័រម៉ូន​ស្ត្រី​បង្ហាញ​ទៀតថា ស្ត្រី​តែ​ង​មាន​តណ្ហា​ច្រើន​នៅពេល​បន្ទាប់ពី​មក​រដូវ​រួច និង​មុន​ក្រោយ​ថ្ងៃ​ធ្លាក់​ពង​ពី​អូវែរ (Ovulation) ។ ប្រហែលជា​ក្រោយ​២០​ឆ្នាំ​នៃ​ការរួមរស់​អ្នក​ក៏មាន​ពេ​លទៅដល់​កំពូល​”​ខ្លះ​ដែរ ប៉ុន្តែ​ក្នុងពេល​ផ្សេងទៀត​អ្នក​គ្រាន់តែ​“​ឡើងដល់​ពាក់កណ្តាល​ទី​តែប៉ុណ្ណោះ​មែន​ទេ ?

 

​អ្វីដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​អ្នក​ត្រូវ​រំដោះ​ការគិត​ធ្វើឱ្យមាន​តុល្យភាព​រវាង​បុរស និង​ស្ត្រី​ចំពោះ​ការងា​លើ​គ្រែ ។ បានន័យថា​“​ចូលចិត្ត​គឺ​ត្រូវតែ​កេះ​”​កុំ​រ​ង់​ចាំ​​ស្វាមី ។ ទិដ្ឋភាព​អណ្តែតអណ្តូង​អារម្មណ៍​ស្រស់ថ្លា​ពេល​ឃើញ​អ្នក​សប្បាយ និង​មាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង (​កុំ​ខ្លាច​ស្វាមី​ថា​ជា​មនុស្ស​ក្លាហាន​ហួ​ស​​) ហើយ​ចង់​ហូប “​គ្រឿងក្លែម​មុន​បាយ​” បែបណា​នោះ​ចូរ​និយាយ​… ធានាថា អ្នកនឹង​ទៅដល់​ចំណុចកំពូល​បាន​ច្រើនលើក​ជាមិនខាន ។ អា​រ​ម្ម​ណ៍​​សុខ​ស្រួល​កំពូល​គឺជា​ក្តីសប្បាយ​នៃ​គូ​ស្វាមីភរិយា​បើ​ទុកឱ្យ​“​ភាគី​ណាមួយ​” ជា​ម្ចាស់​ភាព​សុខ​ស្រួល​នោះ​ពិតជា​មិនមាន​សមត្ថភាព ព្រមទាំង​ខា​ត​​ប្រ​យោជន៍​ដល់​ភាគី​ម្ខាង​ទៀត​ណាស់ ជាពិសេស​ចំពោះ​បងប្អូន​ស្ត្រី​យើង ៕

22-3-2014

 

Leave a Reply

(*) Required, Your email will not be published