ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ជែង​រថយន្ត​មិនបាន​មើលមុខ​ក្រោយ​បុក​នារី​ម្នាក់​អូស​រាប់រយ​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​

, , Leave a comment

​ខេត្ដ​ត្បូងឃ្មុំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​កំពុងធ្វើដំណើ​រ​ត្រូវ​រថយន្ដ​សាំ​យ៉ុ​ង​​បើក​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​នារី​ដែល​បើក​បញ្ច្រាសទិស​គ្នា ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង និង​មាន​ព្យុះ ។ ហេតុការណ៍​រន្ធត់​មួយ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ដ​ត្បូងឃ្មុំ ។

 

​នារី​រងគ្រោះ​ដែល​ស្លាប់​ន៉​មានឈ្មោះ យ៉ា លីង ហៅ ស្រី​ខួច អាយុ​ជាង​៣០​ឆ្នាំ មានស្រុក កំណើត​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង ជា​នារី​បម្រើ​ខារ៉ាអូខេ​នៅ​ក្រុង​កំពង់ចាម ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​ហ​តុ​គេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម ក្នុងទិសដៅ​ពី​ក្រុង​សួង​ឆ្ពោះទៅ​ក្រុង​កំពង់ចាម ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ដឈ្នួល​ម៉ាក​សាំ​យ៉ុង ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1506 បុក​ពេញទំហឹង​អូស​ម៉ូតូ និង​នារី​រងគ្រោះ​រាប់សិប​ម៉ែត្រ​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​បើកទ្វារ​រត់គេច​បាត់​ដោយ​ទុក​រថយន្ដ និង​ភ្ញៀវ​នៅ​កន្លែងកើតហេតុ ។

 

​ក្រោយ​កើតហេតុ​រថយន្ដ​បង្ក និង​ម៉ូតូ​នារី​រងគ្រោះ​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង រង់ចាំ​ជនបង្ក​មក​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​សព​នារី​រងគ្រោះ​សមត្ថកិច្ច ទាក់ទង​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

22-3-2014

 

Leave a Reply

(*) Required, Your email will not be published