ជ្រូក​ចម្លែក​ក្បាលដំរី ត្រូវបាន​ចាប់អារម្មណ៍​ផ្អើល​ពេញ​ប្រទេស​វៀតណាម​

, , Leave a comment

​ប្រទេស​វៀតណាម ៖ ហេតុការណ៍​ចម្លែក​មួយ​បានកើត​ឡើង​នៅ​ឃុំ​តាម​ក្វាង ខេត្ត​ង៉េ​អាង នៃ​ប្រទេស​វៀតណាម ពេលដែល​កូនជ្រូក​មួយ​ក្បាល​បា​ន​​កើតមក​ខុសពី​ទម្រង់​កូនជ្រូក​ដទៃ​ហើយ​ស្រដៀង​នឹង​ដំរី​ ។ នេះ​បើ​យោងតាម​គេហទំព័រ​ដែល​ប្រមាញ់​រឿងរ៉ាវ​អាស្រូវ​មួយ​របស់​ប្រទេស​វៀ​ត​ណា​ម​​​​ឈ្មោះ សាវ​ហា វី​អេ​ន​។​

 

​កូនជ្រូក​នេះ​មាន​ភ្នែក​ធំ​តែ​១​ចំ​កណ្តាល នៅ​ចន្លោះ​មាត់ និង​ថ្ងាស ហើយ​ពិសេស​នោះ គឺមាន​ប្រមោយ​គួច​ឡើងលើ​ដូច​ដំរី​អីចឹង ។ រីឯ​ផ្នែក​ខា​ង​ក្រោ​យ​​ដូច​ជ្រូក​ធម្មតា ។ ពេល​ទើប​កើត វា​ដេក​១​កន្លែង​ខុសពី​កូនជ្រូក​ដទៃទៀត ។​

 

​លោក ឡឹម បា​ឲ្យ​ដឹងថា វេលា​ម៉ោង​ប្រមាណ ១៤ និង​៣០​នាទី ពេល​កំពុង​ពិនិត្យ​ថែទាំ​មេ​ជ្រូក​កើតកូន ក៏​ស្រាប់តែ​សម្លឹង​ឃើញ​ជ្រូក​១​ក្បាល ខុ​ស​គេ​​ក្នុ​ងចំ​ណោម​ជ្រូក​ទាំង​៨​ក្បាល ទើប​កើត ។ ខ្ញុំ​បាន​ឲ្យ​ទឹកដោះគោ​វា​ផឹក តែ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ វា​ក៏បាន​ងាប់​ទៅវិញ ម្ចាស់​ជ្រូក​ឈ្មោះ ឡឹម បា​ន​​ចែករំលែក ៕

ប្រភព សាវ​ហា​

22-3-2014 (2) 22-3-2014 (3) 22-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published