ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈដែលបុរសម្នាក់ត្រូវបានរងរបួសពេញខ្លួនប្រាណ និងដាច់ដៃទាំងសង្ខាង ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកក្រុងប៉ោយប៉ែត ក្រោយភ្លាត់ស្នៀតផ្ទុះខណៈពេលកំពុងកែច្នៃធុងហ្គាស។
បុរសរងគ្រោះ ត្រូវបានអះចោមរោមមើលអះអាងថា ឈ្មោះ នឿន អាយុប្រហែល៤០ឆ្នាំ ជាអ្នកផ្សារធុងហ្គាសកែច្នៃក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។ រហូតមកដល់ពេល នេះសមត្ថកិច្ចបានចុះទៅពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុដើម្បីឲ្យដឹងកាន់ តែច្បាស់ ហើយជនរងគ្រោះត្រូវបានអ្នកជិះខាងដឹកតាមរថយន្តឯកជនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងប៉ោយប៉ែតហើយដែរ ៕