ភាព​អាណាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​នៅ​ស្រុក​ស្នួល​បណ្តាលឲ្យ​រថយន្ត​​កាមរី​ដឹកឈើ​បុក ម៉ូតូ​ប៉ើង​ទើរ​មែកឈើ​កម្ពស់​ជិត​៣​ម៉ែត្រ​

, , Leave a comment

​ខេត្ដ​ក្រចេះ ៖ កាលពី​យប់​ថ្ងៃទី​១៩ មីនា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ស្នួល ស្រុក​ស្នួល បុរស​២​នាក់​បាន​ស្លាប់​ជា​បន្ដ​បន្ទាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ត្រូវ​រថយន្ដ​កាមរី​ដឹកឈើ​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្ដាលឱ្យ ម៉ូតូ​ខ្ទាត​ប៉ើង​ហោះ​ទៅ​ទើរ​លើ​មែកឈើ​ក​ម្ព​ស់​​ជិត​៣​ម៉ែត្រ ។

 

​មន្ដ្រីនគរបាល​ចរាច​រណ៍​ស្រុក​ស្នួល​ឱ្យដឹងថា​គ្រោះថ្នាក់​នេះ​បាន​បង្ករ​ឡើង ដោយ​រថយន្ដ​កាមរី​ដែល​ដឹកឈើ​ពេញ​ផង​នោះបាន​ផ្លោង​ធ្លាក់ចូល​ស្រែ​​បះជើង​ទ្រមេឃ ប៉ុន្ដែ​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​អត្ដ​សញ្ញាណ​ទេ ព្រោះ​រត់​គេចខ្លួនបាត់ ។ រីឯ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​នគរបាល​ស្រា​វ​ជ្រា​វ និង​ស្គាល់​អត្ដ​សញ្ញាណ​គឺ ១-​ឈ្មោះ សិត ប៊ុន​ណា អាយុ ២៤​ឆ្នាំ ស្លាប់​នៅនឹងកន្លែង ២-​ឈ្មោះ យូ សំអុល អាយុ ២៩​ឆ្នាំ ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្នួល និង​៣-​ឈ្មោះ ឈិន រ៉ុង អាយុ ២២​ឆ្នាំ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ និង​បានមក​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ។​

 

មន្ត្រី​ប៉ូលីស​ចរាចរណ៍ បាន​ឲ្យ​ដឹងថា បើតាម​ការសន្និដ្ឋាន​ដំបូង​ទៅតាម​គំនូស​ប្លង់​នៅ​ទីតាំង​កើតហេតុ គឺ​បាន​បញ្ជាក់ថា រថយន្ត​ដឹកឈើ​បាន​បើក​បុ​ក​​ជ​នរងគ្រោះ​ដែល​ជិះ​ម៉ូតូ​គ្នា​បីនាក់​នេះ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​ជាច្រើន​ម៉ែត្រ បង្ក​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់ និង​របួស​បែបនេះ ។ ​ដែ​លរថយន្ត​បង្កហេតុ​មួយគ្រឿង​នេះ​ម៉ាក កាមរី​ស៊េរី​ឆ្នាំ​១៩៩១ ពណ៌​ស ពាក់​ស្លាក​លេខ ឆ​-៨៥៤៦ ភព​២ មាន​ដឹកឈើ​ពេញ ក្រឡាប់​ធ្លាក់​ចូលក្នុង​វា​ល​ស្រែ បន្ទាប់ពី​បាន​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ម៉ូតូ​ផ្លោង​ខ្ទាត​ទៅ​ទើ​លើ​មែកឈើ​កម្ពស់ជិត​៣​ម៉ែត្រ  ។

 

មិនទាន់មាន​ប្រភពព័ត៌មាន​ណាមួយ​បញ្ជាក់ថា រថយន្ដ​ដឹកឈើ​នេះ​មាន​ប្រភព​ចេញពី​ណា និង​ជា​កម្មសិទ្ធិ​របស់​ជន​ណា​ទេ ដោយ​គ្រាន់តែ​មានការ​អះ​អា​ង​​មួ​យ​ចំនួន​ថា រថយន្ដ​នេះ​ដឹកឈើ​ធ្នង់​មាន​ចំនួន​ជិត​១​ម៉ែត្រគូប​ចេញពី​តំបន់ ភ្នំ​ព្រិច ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ឆ្ពោះទៅកាន់​ឃ្លាំង​ទិញ​ឈើ​​ធំ​ៗ​​នៅជាប់​ព្រំដែន​វៀតណាម​ក្នុងស្រុកស្នួល​ ដែលមាន​ថៅកែ​ឈើ​ជា​មន្ត្រី​ប៉ូលីស​​ព្រំដែន​ ។​ រថយន្ដ​ដឹកឈើ​និង​ម៉ូតូ​មួយគ្រឿង​នេះ​ម​ន្ដ្រី​ន​គ​រ​បា​ល​​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាលស្រុក​ស្នួល ៕

21-3-2014 (1) 21-3-2014 (2) 21-3-2014 (3)

 

Leave a Reply

(*) Required, Your email will not be published