ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ត្រូវ​រថយន្ត​ទួរីស​បុក​របួសធ្ងន់​ស្រាល​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​ទួ​រី​ស​ និង​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​បណ្ណាល័យ​សម្តេច​ហ៊ុនសែន ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខ​ណ្ឌ​​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ប្រភព ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ត្រូវ​រថយន្ត ទួរីស​មួយគ្រឿង​បើក​បុក​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​យ​យុវជន​ម្នាក់​របួសធ្ងន់ និង​យុវជន​ម្នាក់ទៀត​របួសស្រាល ។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ ទៅ​សង្គ្រោះ​នៅឯ​គ្លីនិក​ឯកជន ហើយ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​៕

21-3-2014 21-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published