វិធី​ជួយ​ឱ្យ​មិ​ត្ដ​ស្ដ្រី ឈានដល់ ចំណុចកំពូល ក្នុងពេល រួមភេទ​

, , Leave a comment

​ប្រសិន​មិ​ត្ដ​ស្ដ្រី​រង​ការពិបាក​ពី​បញ្ហា​ឈានដល់​ចំណុចកំពូល វា​អាច​បណ្ដ​ល​មកពី​ការភាន់ច្រឡំ​មួយចំនួន​អំពី​ឥរិយាបថ​ផ្លូវភេទ ។ ខាងក្រោម​នេះ​គឺ​ជា​​ជំហាន​ពីរ​យ៉ាង​ដែល​ស្ដ្រី​អាចបែងចែក ​ឱ្យដាច់​ពីគ្នា​អំពី​ការរួម​ភេទ​របស់​ពួកគេ ៖

 

១-​ធ្វើ​សាច់ដុំ​ឱ្យ​តឹង​ណែន​
​ប្រសិនបើ​អ្នក​គិតថា អ្វី​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ គឺ​ការ​លាតសន្ធឹង​ជើង ដើម្បី​សម្រាក​ឱ្យបាន​ស្រួល​នៅពេល​រួមភេទ​ចូរ​ដឹងថា អ្នក​ត្រូវ​ធ្វើឱ្យ​ផ្នែក​ខា​ង​ក្រោម​នៃ​រាងកាយ​របស់​អ្នក​តឹង​ណែន ។ ប្រសិនបើ​អ្នក​ជួបប្រទះ​បញ្ហា​ក្នុងការ​ឈានដល់​ចំណុចកំពូល គ្រា​ដំបូង​នៃ​ការ​រួមភេទ គឺ​ភាគច្រើន​ដោ​យ​សា​រ​អ្នក​មិន​ធ្លាប់​ហាត់រៀន ត្បៀត ឬ​ធ្វើឱ្យ​តឹង សាច់ដុំ​ជើង និង​ពោះ ។​

 

​ប្រសិនជា​អ្នក​ប្រាថ្នា​ចង់ដឹង​ឱ្យ​ជាក់ច្បាស់​ពី​ការធ្វើឱ្យ​សាច់ដុំ​តឹង​បែបណា ចូរ​អ្នក​ផ្ដោតអារម្មណ៍​របស់​អ្នក​ទៅលើ​រាងកាយ​នៅពេល​អ្នកមាន​អារម្មណ៍ ស្រើបស្រាល​ចំពោះ​ការរួម​ភេទ ។ វា​គឺជា​អារម្មណ៍​ដ៏​សាមញ្ញ​មួយ​ដែល​ត្រគាក​ផ្នែក​ខាងក្រោម​មាននូវ​សាច់ដុំ​សកម្ម​បំផុត​ហើយ​វា​មាន​សភាព​ដូ​ច​ដែ​ល​​អ្នក​ប្រឹង​ត្បៀត ដើម្បី​ទប់ទឹក​នោម​របស់​អ្នក​កុំឱ្យ​ហូរ​អីចឹង ។ ការធ្វើ​សាច់ដុំ​ឱ្យ​តឹង ឬ​ត្បៀត​សាច់ដុំ មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​គ្រប់ផ្នែក​នៃ​រាងកាយ រួមទាំង​ទ្វារមាស​ផងដែរ ។ សភាព​ស្រើបស្រាល​ខ្លាំង គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ឈានដល់​ចំណុចកំពូល​មុន​ការ​ជំ​នួ​យ​ពី​ការ​រឹត​ត្បៀត​សាច់ដុំ ។​

 

២-​រក្សា​ខួរក្បាល​របស់​អ្នក​ឱ្យបាន​សម្រាក​
​ខួរក្បាល​របស់​អ្នក​គួរតែ​ទាក់ទង​តែ​ទៅលើ​អារម្មណ៍​នៃ​វិញ្ញាណ​រំភើប​ស្រើបស្រាល​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នកមាន​ការ​អំពល់​ចិ​ត្ដ ឬ​ការគិត​របស់​អ្នក​ផ្ដោ​តទៅលើ​រឿង​ផ្សេង​ក្រៅពី​ការរួម​ភេទ​ដំណើរការ​នៃ​ការ​ឈានដល់​ចំណុចកំពូល​នឹងត្រូវ​បង្អាក់ ដោយ​ផ្នែក​នៃ​អារម្មណ៍​ណាមួយ បើ​អ្នក​នៅត្រង់​ពា​ក់កណ្ដាល​ផ្លូវ​នៃ​ការ​ឈានដល់​ចំណុចកំពូល ។​

 

​វិធី​ដ៏​ប្រសើរ​មួយ​នៃ​ការផ្ដោត​អារម្មណ៍ ដើម្បី​ឈានដល់​ចំណុចកំពូល គឺ​ការ​ស្រមៃ​ចំពោះ​ផ្ទាំង​ក្រដាស​ដោយ​សរសេរ​មួយ​ឃ្លា​ដែលមាន​ប្រសិទ្ធភាព​ក្នុ​ងការ​បង្កើន​ភាព​ស្រើបស្រាល​ដូចជា​ពាក្យ​ថា ខ្ញុំ​នឹង​ឆ្លងកាត់​ពេលវេលា​នេះ​ឱ្យបាន ។​

 

​បញ្ហា​ដែល​បង្អាក់​ការឈាន​ដល់​ចំណុចកំពូល​របស់​ស្ដ្រី​
​ការ​រួមភេទ​ពិតជា​មិន​ធ្វើឱ្យ​បុរស​ស្ដ្រី​ទទួលបាន​នូវ​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ទេ ប្រសិនបើ​មិនមាន​ការឈាន​ដល់​ចំណុចកំពូល​ទេនោះ ។ ហេ​តុ​ផ​ល​​បង្កឱ្យមាន​ឧបសគ្គ​ក្នុងការ​ឈានដល់​ចំណុចកំពូល​គឺ​បណ្ដាលមកពី​កត្ដា​ផ្លូវ​ចិ​ត្ដ​និង​រាងកាយ​ដូចជា ៖

 

-​បញ្ហា​សម្ព័ន្ធភាព​
-​ការធុញទ្រាន់​ចំពោះ​ការរួម​ភេទ​
-​សេចក្ដី​អៀនខ្មាស​ចំពោះ​ការរួម​ភេទ​
-​ការរង​នូវ​ការឈឺចាប់​ផ្នែក​រាងកាយ និង​អារម្មណ៍ ដូច​ជាការ​ទទួលរង​នូវ​ការរំលោភបំពាន​ផ្លូវភេទ ឬ​ចាប់រំលោភ​។​
-​បញ្ហា​វេជ្ជសាស្ដ្រ​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​អ័ក​ម៉ូ​ន និង​សរសៃប្រសាទ​
-​ផលប៉ះពាល់​នៃ​ឱសថ ដូចជា​ថ្នាំ​បំបាត់ទុក្ខ​ព្រួយ​ជាដើម​
-​ខ្វះ​ការអប់រំ​ផ្លូវភេទ​អំពី​ការ​ឈានដល់​ចំណុចកំពូល និង​មិន​យល់ដឹង​ពី​វិធី​ណា​ល្អប្រសើរ​សម្រាប់​ខ្លួនឯង​ក្នុងពេល​រួមភេទ​។​

 

​ចំពោះ​បញ្ហា​ទាំងអស់នេះ​អ្នក​ចាំបាច់​ត្រូវ​ទទួល​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ។ អ្នក​អាច​សាកល្បង​អនុវត្ត​នូវ​វិធីសាស្ដ្រ ខាងលើ​នៃ​ការ​ឈានដល់​ចំ​ណុ​ចកំពូល ប្រសិនបើ​ហេតុផល​ផ្លូវ​ចិ​ត្ដ ជា​បញ្ហា​នៅ​ពីក្រោយ​ការឈាន​ដល់​ចំណុចកំពូល​នេះ ៕

10-2-2014

 

Leave a Reply

(*) Required, Your email will not be published