ការ​អះ​អាង​ របស់​ឪពុក​ កែវ ​រំចង់​ថា៖ ​ទោះ​ជា​ឲ្យ​ប្រាក់ ​ច្រើន​ប៉ុន​ណា ​ក៍​មិន​ចូល​ សញ្ជាតិ​គេ​ដែរ​

, , Leave a comment

​កែវ​រំ​ចង់​អ្នក​ ប្រ​ដាល់​លិច​ ហើយ​រះ​ឡើង​វិញ ​នៃ​ក្លិប​កង​ពល ​លេខ​៨​ភ្នំ​ទ្រព្យ​ ព្រះ​វិហារ​ត្រូវ​ បាន​អ្នក​ជំនួញ​ រៀប​ចំ​សេវា​ប្រ​ដាល់​ របស់​ថៃ​បាន​ស្នើ​សុំ​ឲ្យ​រូប​គេ​ចូល​ សញ្ជាតិ​ជា​ថ្នូរ​ទៅ​ នឹង​ប្រាក់​វិឡា ​និង​រថ​យន្ត​ ថ្មី​ទំនើប​ដើម្បី​ ក្រុម​ពួក​គេ​ទាំង ​នោះ​យក​កីឡាករ​ កែវ​រំចង់​ទៅ ​ប្រ​កួត​លក្ខណៈ​អន្តរជាតិ​តំណាង ​ឲ្យ​កីឡាករ​ថៃ​ នៅ​ក្នុង​ប្រទេស​ថៃ ​និង​មាន​ទី​ផ្សារ​ ប្រ​កួត​លើ​ពិភព​ លោក​ផង​ដែរ​។

 

​កែវ​សំ​អាង​ដែល​ជា​ឪពុក​បង្កើត​និង​ជា​គ្រូ​បង្វឹក​ផង​នោះ​និយាយ​ថា​៖​ វា​ពិត​ជា​មិន​អាច​ទៅ​រួច​ពី​ព្រោះ​ខ្ញុំ​កើត​មក​ជា​កូន​ខ្មែរ​ស្គាល់​ពិ​ ប្រ​វត្តិ​ខ្ឡួន​ច្បាស់​ទោះ​មាន​ឬ​ក្រ​គឺ​តំណាង​ឲ្យ​ខ្មែរ​គ្រប់​ពេល​។​លោក​ កែវ​សំអាង​បាន​ប្តេជ្ញា​ចិត្ត​ជា​មួយ​កែវ​រំចង់​ថា​៖​ទោះ​ជា​មាន​គេ​ឲ្យ​ ប្រាក់​ប៉ុន្មាន​ក៍​មិន​លា​សញ្ជាតិ​ខ្មែរ​ទៅ​ចូល​សញ្ជាតិ​របស់​គេ​ដែរ​ហើយ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អ្វី​ក៍​ដោយ​គឺ​កែវ​រំចង់​ដាច់​ខាត់​ជា ​កីឡាករ​ខ្មែរ​តំណាង​ឲ្យ​ខ្មែរ​ប្រើ​ទង់ជាតិ​ខ្មែរ​ជានិច្ច​។

1468652_555219837901816_783358704_nលោកកែវ សំអាង  ឪពុកកីឡាករកែវ រំចង់ និងភិរយា

លោក​កែវ​សំអាង​បន្ត​ថា​៖​សេវា​ប្រ​កួត​ប្រ​ដាល់​នៅ​ស្រុក​ថៃ​ដែល​មាន​ ឈ្មោះ​ថា​Fithg Thai​ដែល​លោក​បាន​ដឹក​នាំ​កូន​ទៅ​ប្រ​កួត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ កន្លង​មក​នោះ​ពិត​ជា​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប្រ​កួត​ច្រើន​មែន​គឺ​ ច្រើ​ជាង​ស្រុក​ខ្មែរ​ជាង​១០​ដង​ប៉ុន្តែ​លុយ​បាន​មក​នឹង​ចាយ​អស់​ចំណែក​ កិត្តិយស​និង​ក្បាច់​គុន​ដែល​យើង​ចេះ​ចាយ​មិន​អស់​។​

លោក​កែវ​សំអាង​បាន​លើក​ពី​មោទនភាព​កាល​ពី​កីឡាករ​ប្រ​កួត​ចាញ់​ថៃ​កាល​ពី ​ខែ​កុម្ភៈ​ថា​៖​មុន​ពេល​ប្រ​កួត​គេ​បាន​ឲ្យ​ឆ្នូត​ក្បាល​របស់​ថៃ​ឲ្យ​ កីឡាករ​បរទេស​ដែល​ត្រូវ​ប្រ​កួត​ដូច​គ្នា​ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​ខ្មែរ​ ដែល​មាន​ក្បាច់​គុន​តំណាង​ឲ្យ​ខ្មែរ​បាន​ស្នើ​សុំ​ប្តូរ​មក​ជា​ឆ្នូត​ក្បាល​ ដោយ​ចង​ក្រណាត់​ក្រហម​លើក្បាល​មាន​សញ្ញា​ប្រាសាទ​អង្គរ​វិញ​ហើយ​គណៈកម្មការ​ ប្រ​កួត​ក៍​អនុញាត​ផង​ដែរ​។​លោក​បន្ត​ថា៖​បញ្ញា​មួយ​ទៀត​ដែល​លោក​ហៅ​ថា​ លំបាក​នោះ​គឺ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រ​កួត​តាម​រដ្ឋ​យន្ត​ជា​បី​តំណាក់​កាល​ តាំ​ពី​ភ្នំពេញ​ដល់​ព្រំ​ដែន​បន្ត​ទៅ​ក្រុង​បាង​កក​និង​បន្ត​ទៅ​ហួរ​ហ៊ីន​ទី ​កន្លែង​ប្រ​កួត​គឺ​មិន​បាន​សម្រាក​ត្រឹម​ត្រូវ​ដូច​គេ​ជិះ​យន្ត​ហោះ​នោះ​ ឡើយ​។​

Keo-Ramchung-vs-Yodការប្រកួតរវាងកីឡាករកែវ រំចង់ ជាមួយស្ដេចប្រដាល់ថៃ នាពេលកន្លងមក

 ទោះ​ជា​តម្លៃ​ប្រ​កួត​ឬ​ប្រាក់​រង្វាន់​ស្រុក​គេ​ច្រើន​យ៉ាង​ក៍​ដោយ​ ប៉ុន្តែ​សម្រាប់​ការ​ប្រ​កួត​ក្នុង​ស្រុក​គឺ​នៅ​តែ​ស្វាគម​ន៍​ជា​និច្ច​ ក្នុង​ការ​បំរើ​ទឹក​ចិត្ត​ស្រឡាញ់​របស់​បង​ប្អូន​។​លោក​កែវ​សំអាង​បាន​លើក​ ពី​អំនួត​ពី​ការ​ប្រ​កួត​នៅ​សង្វៀន​បាយ័ន​មាន​យុត្តិធម៌​សម្រាប់​កែវ​រំ​ចង់ ​ពិសេស​លោក​បញ្ចាក់​ថា​៖​មក​ដល់​ពេល​នេះ​កេវ​រំចង់​មាន​មុខ​មាត់​ដោយ​សារ​តែ ​លោក​នាង​ស៊ីវុត្ថា​នៅ​បាយ័ន​ជួយ​ខណៈ​ដែល​លោក​បាន​រំលឹក​ពី​ការ​ប្រ​កួត​នៅ​ ប៉ុស្តិ៍​លេខ​៥​ក្តី​ប៉ុស្តិ៍​លេខ៣​ក្តី​ប៉ុស្តិ៍​CTN ក្តី​គេ​មាន​ចេតនា​មិន​ឲ្យ​ឈ្នះ​ឡើយ​ហេតុ​នេះ​សព្វ​ថ្ងៃ​ពេល​គេ​ហៅ​កែវ​ រំចង់​ទៅ​ប្រ​កួត​ក្រៅ​ពី​បាយ័ន​គឺ​ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ទៅ​គឺ​ខ្ញុំ​សុំ​ នាង​ស៊ី​វុត្ថា​សិន​ពី​ព្រោះ​គេ​ជួយ​ចិញ្ចឹម​រំចង់​។​

keo-som-angលោកកែវ សំអាង (អាវស) និងកីឡករកែវ រំចង់        

ចំណែក​កែវ​រំចង់​និយាយ​ថា​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ​គឺ​ៃុម​សម្រេច​តាម​ឪពុក​ទាំង​អស់​។​

គួរ​រំលឹក​ថា​៖​កែវ​រំចង់​មិន​មែន​កីឡាករ​ដែល​ខ្លាំង​ជាង​គេ​នៅ​ស្រុក​ ខ្មែរ​នោះ​ទេ​ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​ប្រ​ជាប្រិយ៍​ខ្លាំង​បន្ទាប់​ពី​ ការ​ប្រ​កួត​របស់​គេ​នៅ​ប៉ុស្តិ៍​ដទៃ​មាន​TV5​ប៉ុស្តិ៍​TV3​និង​Tv​CTN​ទោះ​ បី​មាន​ប្រៀប​ឈ្នះ​ក៍​គេ​ឲ្យ​ចាញ់​ផ្ទុយទៅវិញ​នៅ​ឯ​ប៉ុស្តិ៍​បា​យ័ន​បាន​យក​ កែវ​រំចង់​មក​ប្រ​កួត​ដោយ​ផ្តល់​យុត្តធម៌​ហើយ​មួយ​រយៈ​ក្រោយ​មក​បាន​លើក​ តម្កើង​កែវ​រំចង់​ឲ្យ​ឈ្នះ​គ្រប់​ការ​ប្រ​កួត​ទោះ​បី​ចាញ់​ប្រៀប​គេ​ក៍ដោយ​។ ​មក​ដល់​សព្វ​ថ្ងៃ​លោក​នាង​ស៊ី​វុត្ថា​អ្នក​ចាត់​ការ​ធំ​នៅ​បាយ័ន​បាន​ផ្តល់​ ប្រាក់​ឲ្យ​រំចង់​មួយ​ខែ​៤០០​ដុល្លារ​គឺ​ហាម​មិន​ឲ្យ​ទៅ​ប្រ​កួត​សង្វៀន​ដទៃ ​ហើយ​រយៈ​ពេល​ពីរ​ខែ​ទើប​ប្រ​កួត​ម្តង​ទទួល​ប្រាក់​បាន​៥០០ដុល្លារ​។​ចំណែក​ ឯ​កែវ​រំចង់​និង​លោក​កែវ​សំអាង​ជា​ឪពុក​ត្រូវ​អស់​សិទ្ធ​ក្នុង​ការ​នាំ​កូន​ ទៅ​ប្រ​កួត​សង្វៀន​ផ្សេង​លើក​លែង​តែ​លោក​នាង​ស៊ី​វុត្ថា​OK!៕ អត្ថបទ និង​រូប​ភាព 855live

 

Leave a Reply

(*) Required, Your email will not be published