បើ​ស្រវឹង​សូមកុំ​បើកបរ គ្រាន់តែ​ជា​ពាក្យស្លោក តែ​គ្មាន​បុគ្គល​ណា​អនុវត្ត​សោះ​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បាន​បើករថយន្ត​ទៅបុក​បង្គោល​ស្លាក​សញ្ញា និង​រនាំង​ដែក​ពុះ​ចែក បណ្តាល​ឲ្យ​រង​ការខូចខាត​ជា​ដំណំ​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែមីនា ​ឆ្នាំ​២០១៤ ​ស្ថិត​​នៅ​មុខ​ក្រុមហ៊ុន​តូយ៉ូតា​តាម​បណ្តោយ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ពណ៌​ទឹកសមុទ្រ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-4491  បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់ បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បាក់​អស់​បង្គោល​ស្លាក​សញ្ញា​ចរាច​រ​បង្ហាញ​ទិសដៅ​១​ដើម រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​៣​ផ្ទាំង ហើយ​រថយន្ត​បន្តទៅ​មុខ​បាន​បន្តិច​ក៏​ឈប់ ។​

 

​ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឃាត់ខ្លួន​ជនបង្ក ដើម្បី​ធ្វើការ​ដោះស្រាយ​៕

20-3-2014 (2)

20-3-2014 20-3-2014 (1)  20-3-2014 (3)

 

Leave a Reply

(*) Required, Your email will not be published