អណ្តាតភ្លើង​កើតចេញ​ភាព​ប្រចណ្ឌ និង​កំហឹង បណ្តាល​មនុស្ស​៤​នាក់​របួស​រលះ​រលួយ​ពេញ​ខ្លួន​

, , Leave a comment

​ខេត្ដ​បន្ទាយមានជ័យ ៖ ភ្លើង​ប្រចណ្ឌ និង​កំហឹង​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៤​នាក់​រងរបួស​ធ្ងន់​ស្រាល និង​រលាក​រលួយ​ពេញ​ខ្លួន​ដោយសារ​កា​រ​ទា​ស់​ទែង​ខ្វែងគំនិត​គ្នា ជាមួយ​ប្រពន្ធ អត់ធ្មត់​មិនបាន ក៏​សុំ​លែងលះគ្នា ដោយ​ពុំបាន​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ដឹងឮ​ទេ ក្រោយមក​ចែកទ្រព្យ​សម្បត្តិ​គ្នា​មិ​ន​ត្រូវ បានធ្វើ​ឲ្យ​បុរស​ជា​ប្តី​មានការ​ក្តៅក្រហាយ បាន​យក​សាំង​មួយ​ដប​បាច​លើផ្ទះ ដើម្បី​ដុត​កម្ទេចចោល ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើ​តឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​កណ្តោល ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែ​សំ​ណាងល្អ​មាន​គេ​ជួយ​ទាន់​មិន​ឆេះ​ផ្ទះ តែ​បណ្តាល​ឲ្យ​កូនស្រី​បង្កើត​ម្នាក់ និង​ប្អូនថ្លៃ​ឆេះ​ស្រោច​ពេញ​ខ្លួន ភ្លាមនោះ​ជនសង្ស័យ​រត់គេចខ្លួន​បា​ត់​ស្រ​មោ​ល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ប្ដី​ត្រូវបាន​គេចខ្លួន​មានឈ្មោះ សូរ ជា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រីឯ​ម​នុ​ស្ស​៤​នាក់​រងរបួស​ប្រពន្ធ​ឈ្មោះ ភួង ផាន់​នី អាយុ​២២​ឆ្នាំ (​រងរបួស​ស្រាល​), ឈ្មោះ ភួង ផានិត អាយុ​២០​ឆ្នាំ ជា​ប្អូនស្រី​បង្កើត​ឈ្មោះ ភួង ផាន់​នី (​រ​ង​របួស​ស្រាល​) ចំណែក​កូនស្រី​ឈ្មោះ ពៅ កក្កដា អាយុ​៥​ឆ្នាំ​រងរបួស​ធ្ងន់​ជា​កូនបង្កើត​ជនសង្ស័យ និង​ម្ដាយក្មេក​ឈ្មោះ ផាន មាន អាយុ​៥៩​ឆ្នាំ (​រងរបួស​ស្រាល​) ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ឈ្លោះទាស់ទែង​គ្នា ព្រោះតែ​រឿង​ប្រច័ណ្ឌ​ដោយ​មិនអាច​ស៊ូទ្រាំ រ​ស់​នៅ​​ជា​មួយគ្នា​តទៅទៀតបាន​ពួកគេ​ទាំងពីរ​នាក់​បាន​សុំ​គ្នា​លែងលះ តែ​មិនបាន​ឡើង​តុលាការ​ទេ លែង​គ្នា​ដោយ​ស្ងាត់ៗ ហើយ​ពួកគេ​បាន​ចែ​ក​ទ្រ​ព្យ​​គ្នា ដោយ​ខាង​ប្រុស​បាន​សុំ​យក​ម៉ូតូ​មួយគ្រឿង​ទៅ​លក់បាន​៧០០០​បាត ហើយ​ចុះចេញ​ផ្ទះ​កាល​ពីមួយ​សប្តាហ៍​មុន​។ ស្រាប់តែ​ក្រោយមក​នៅ​យ​ប់​មិ​ញ​នេះ​ឈ្មោះ ស៊ូ ជា បានមក​សុំ​ជានា​គ្នា​ជាមួយ​ប្រពន្ធ​វិញ ព្រោះ​ស្តាយ​ម្ហូប​ចាស់​សុំ​ប្រពន្ធ​ដេក​ជាមួយ ខាង​ស្រី​មិន​ព្រមធ្វើ​ឲ្យ​បុរស់​ជា​ប្តី​ក្តៅ​ក្រ​ហា​យ​បាន​យក​សាំង​មួយ​ដប​មកចាក់​ស្រោច​ជុំវិញ​ផ្ទះ​ដើម្បី​ដុត​ផ្ទះ​ចោល​បណ្តាល​ឲ្យ​ឆេះ​កូនស្រី​បង្កើត​ម្នាក់​ឈ្មោះ ពៅ កក្កដា ដែល​កំពុង​ដេក រ​បួ​ស​​ពេញ​ខ្លួន និង​ឈ្មោះ ផួ​ង ផានិត ជា​ប្អូនថ្លៃ​ស្រី បាន​ស្ទុះ​ទៅ​ជួយ​ក្មួយ​ក៏ត្រូវ​ភ្លើង​ឆេះ​ដៃ​អស់​មួយ​ចំហៀង​ដែរ ទើប​ហេតុការណ៍​នោះ​ធ្វើ​ឲ្យ​ផ្អើល​ដ​ល់​​អ្នកស្រុក​មកជួយ​ទាន់ពេលវេលា ភ្លើង​ឆេះ​អស់​តែ​សម្ភារៈ​មួយចំនួនធំ​មិន​ឆេះ​ផ្ទះ ខណៈនោះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តសៀមរាប ។ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​កំពុង​ស្រា​វ​ជ្រា​វ​​ស្វែ​ងរក​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

20-3-2014 (1) 20-3-2014 (2) 20-3-2014 (3) 20-3-2014 (4)

 

Leave a Reply

(*) Required, Your email will not be published