សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣​នាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃា​ត់​ខ្លួ​ន​ជា​បន្ដបន្ទាប់ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ដ​ប​ន្ទា​យ​មានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ លី សីហា អាយុ ២៥​ឆ្នាំ ទី​២-​ឈ្មោះ ឈ្មោះ សោម ច័ន្ទ​ចំ​ប៉ា​ ភេទ​ស្រី អាយុ ២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ ខាន់ ចំរើន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ក្រោយ​ឃាត់ខ្លួន​ស​ម​ត្ថកិច្ច​រកឃើញ​ថ្នាំញៀន​ប្រភេទ WY ចំនួន​៧២​គ្រាប់ ព្រមទាំង​ទ្រព្យសម្បត្ដិ​មួយចំនួនទៀត ។​

 

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដទៀត ៕

20-3-2014 (2) 20-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published