ដាន​ស្នេហ៍​ទាវ​ទុំ នៅតែមាន​ឥទ្ធិពល​ចំពោះ​យុវវ័យ​មួយគូ ដែល​បេះដូង​អ្នក​ទាំងពីរ​បាន​វេញ​ជា​ធ្លុង​មួយ​រួមគ្នា​

, , Leave a comment

​ខេត្តកណ្តាល ៖ កើតចេញពី​ការទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ​រហូតដល់​បាន​ណាត់ជួប​ពេញចិត្ត​ពេញ​ថ្លើម​គ្នា ស្នេហា​មួយ​នេះ​បានធ្វើ​ឲ្យ​ក្មេងស្រី​អា​យុ​ត្រឹម​១៩​ឆ្នាំ​ប៉ុណ្ណោះ បានសម្រេច​ចិត្ត​បោះបង់ចោល​ការសិក្សា សុខចិត្ត​ចាក​ចេញពីផ្ទះ ដែលមាន​ជីវភាព​មធ្យម មក​រស់នៅ​ជាមួយ​ប្រុស​ស្នេ​ហ៍​​នៅផ្ទះ​ជួល​យ៉ាង​លំបាកលំបិន​។​

 

​នៅមុខ​សមត្ថកិច្ច​គូសង្សា​វ័យក្មេង បាន​ឱប​គ្នា​សម្រក់​ទឹកភ្នែក រៀបរាប់​ទាំង​អួល​ដើម​.​កថា យុវជន​ជា​សង្សារ​ឈ្មោះ អ៊ី ណាក់ អាយុ​២០​ឆ្នាំ ជា​ក​ម្ម​ក​រ​​ហាង​នំប៉័ង មាន​ស្រុកកំណើត​នៅ​ភូមិ​បាក់​ដា ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែក​នារី​ខាងលើ​ឈ្មោះ​មរកត អាយុ​១៩​ឆ្នាំ ដោយ​ពួកគេ​ទាំ​ង​​២​នាក់​ខ្លាច​ម្តាយ​ខាង​ស្រី​តាមរក​ឃើញ ក៏បាន​មក​ជួល​ផ្ទះ​នៅ​ម្តុំ​បឹងត្របែក ។ កាលពី​រសៀល​ថ្ងៃទី​១៨ មីនា ២០១៤ ត្រូវ​ម្តាយ​របស់​នារី​ខាងលើ​បា​ន​​រកឃើញ ក៏​នាំ​ពួកគេ​មក​ប៉ុស្តិ៍នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើ​កិច្ចសន្យា​កុំឱ្យ​ទាក់ទង​គ្នា​ទៀត ។ តែ​ទោះជា​ម្តាយ​នារី​នោះ​អង្វរ​.​កនាង​ឱ្យ​ចែកផ្លូវ​គ្នា​​យ៉ាងណាក៏ដោយ និង​ឱ្យ​វិលត្រឡប់​ទៅផ្ទះ ដើម្បី​ចូលរៀន​វិញ​ក៏ដោយ ក៏​ពួកគេ​មិន​ព្រម​ដែរ ព្រមទាំង​បាន​យំ​យ៉ាង​ក្តុកក្តួល​បំផុត​នៅ​ចំពោះមុខ​ស​មត្ថ​កិ​ច្ថ ព្រោះ​ពួកគេ​ស្រឡាញ់គ្នា​ខ្លាំងណាស់ ។​

 

​កន្លងមក​ម្តាយ​ខាង​ស្រី​បាន​ព្យាយាម​បំបែក​ពួកគេ​មិនឱ្យ​ជួបគ្នា និង​បាន​ចោទប្រកាន់​យុវជន​នោះ​ថា ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ ។ លុះដល់​រ​យៈ​ពេ​ល​​ជា​ង​២​ខែក្រោយ​នេះ ពួកគេ​ទាំង​២​នាក់​បានសម្រេច​ចិត្តរ​ត់ទៅ​នៅ​បន្ទប់​ជួល​នៅ​ម្តុំ​បឹងត្របែក ដោយ​ចំណាយ​ថ្លៃ​បន្ទប់​មួយខែ​២៥​ដុល្លារ ហើយ​ដោ​យសារតែ​ប្រាក់ខែ​ធ្វើជា​កម្មករ​នៅ​ហាង​នំប៉័ង​បានត្រឹមតែ​ ៣០​ម៉ឺនរៀល​ប៉ុណ្ណោះ នារី​ជា​សង្សារ​សុខចិត្ត​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​នៅ​រាជធានី​ភ្នំ​ពេញ គឺ​ធ្វើជា​នារី​បម្រើ​ទឹក​កបាន​ប្រាប់​ខែ​១០០​ដុល្លារ ៕​

20-3-2014

 

Leave a Reply

(*) Required, Your email will not be published