កាលណាមានក្តីស្រឡាញ់ហើយស្រីជាទីស្រឡាញ់ក៏នៅក្បែរៗខ្លួនផងនោះ ច្បាស់ណាស់ថាអារម្មណ៍របស់គេនឹងពុះកញ្ជ្រោលហើយតែងចង់បបួលយើងឡើងគ្រែជានិច្ច ។ ប៉ុន្តែរឿងបែបនេះយើងក៏មិនត្រូវបណ្តោយតាម អារម្មណ៍ចង់របស់គេរហូតទាល់តែធ្វើឱ្យរាងកាយដ៏ស្តើងស្រឡូនរបស់យើងមិនអាចទ្រាំទ្របាន ឬគ្មានពេលវេលាទៅធ្វើកិច្ចការផ្សេងដែលជាប្រយោជន៍ចំពោះជីវិតឡើយ ។
១-សម្អាងលើឈឺ
អាការឈឺថ្កាត់ជាហេតុផលមួយដែលស្ត្រីអាចយកមកសម្អាង ដើម្បីបញ្ឈប់ចំណង់ផ្លូវភេទរបស់បុរសជាដៃគូហើយច្រើនតែទទួលបានលទ្ធផលវិជ្ជមានជានិច្ច ពីព្រោះប្រសិនបើអ្នកស្ថិតក្នុងសភាពដែលមើលទៅដូចអ្នក ជំងឺមែន គឺច្បាស់ណាស់ថាគេនឹងមិនធ្វើបាប ឬបំពានលើអ្នកដែលកំពុងតែឈឺឡើយ ។ លើកលែងតែគេដឹងថាអ្នកធ្វើពុតជាឈឺហើយ បើគេដឹងថាអ្នកឈឺពុតគេក៏ប្រែក្រឡាខ្លួនធ្វើជាគ្រូពេទ្យជួយព្យាបាលអ្នកជំងឺជូនអ្នក ដោយការចាក់ថ្នាំម្ជុលធំធានាថា អ្នកជំងឺនឹងជាសះស្បើយភ្លាមៗ ។
២-ជាប់ភ្លើងស្តុបក្រហម
ស្ត្រីគ្រប់ៗរូបតែងតែមានឈាមរដូវមួយខែម្តង លើកលែងតែស្ត្រីដែលស្ថិតក្នុងវ័យមិនទាន់មានរដូវ ឬស្ត្រីដែលស្ថិតក្នុងវ័យអស់រដូវទៅហើយ ។ បុរសភាគច្រើនដឹងច្បាស់ថា អំឡុងពេលមករដូវជាអំឡុងពេលត្រូវ ហាមរួមដំណេក ពីព្រោះភាពប្រឡាក់ប្រឡូសនៃឈាមរដូវរបស់ស្ត្រីមិនអាចគ្រប់គ្រងបានទេ ហើយអាចធ្វើឱ្យប្រឡាក់បុរសជាដៃគូបានទៀតផង ។ លុះដល់ពេលមករដូវម្តងៗ បុរសជាដៃគូក៏បានត្រឹមតែដេកទ្រាំអត់ ប៉ុន្តែសម្រាប់បុរសខ្លះដែលមានចិត្តអន្ទះសា ហើយមិនអាចទ្រាំឱ្យដល់អស់ឈាមរដូវនេះបាន ឬខ្ជិលរកសេចក្តីសុខស្រួលដោយប្រើដៃខ្លួនឯង គេក៏ហ៊ានបំពានភ្លើងក្រហមដោយមិនបានចាប់អារម្មណ៍ បទបញ្ជាឱ្យឈប់របស់អ្នកឡើយ ។
៣-រករបាំងការពារ
វិធីនេះជាវិធីងាយៗ ដោយគ្រាន់តែអ្នករករបាំងមកធ្វើជាឧបសគ្គការពារមិនឱ្យគេរញ៉េរញ៉ៃជាមួយអ្នក ។ របាំងការពារនេះចង់យកអ្នកណាក៏បាន ប៉ុន្តែសុំឱ្យមានចិត្តជួយយកអាសារ និងនៅគ្រាន់បានជាគ្នា ជាមួយអ្នក ជាប់រហូតដោយមិនបើកឱកាសឱ្យគេ និងអ្នកបាននៅជាមួយគ្នាតែពីរនាក់ ឬបណ្តោយឱ្យខាងប្រុសអូសដៃអ្នកចូលបន្ទប់បានឡើយ ប៉ុន្តែជួនកាលបុរសមុខអត់កេរ្តិ៍ខ្មាសខ្លះក៏មិនខ្ចីចាប់អារម្មណ៍ អ្នកដែលមកធ្វើជារបាំងការពារដេរ ។ មិនតែប៉ុណ្ណោះថែមទាំងស្រែកដេញអ្នកការពារដែលជាឆ្អឹងទទឹងក.របស់គេនោះឱ្យចេញទៅឆ្ងាយទៀតផង ។ ដូច្នេះបើគូស្នេហ៍របស់អ្នកជាប្រភេទបុរសបែបនោះមែន អ្នកការពាររបស់អ្នកត្រូវតែជាបុគ្គលក្នុងកម្រិតមួយដែលធ្វើឱ្យគេក្រែងរអែងចិត្តមិនហ៊ានធ្វើអ្វីផ្តេសផ្តាស គឺអាចជាឪពុកម្តាយ ឬញាតិចាស់ទុំដែលមានឥទ្ធិពលណាមួយ បើសម្រិតសម្រាំង យកសុទ្ធតែអ្នកមានឥទ្ធិពលប៉ុណ្ណោះហើយ គេនៅតែហ៊ានបំពានទៀតគេជាមនុស្សហួសហេតុពេកហើយ ។
៤-រកកិច្ចការធ្វើឱ្យគេអស់កម្លាំង
សិចជារឿងដែលត្រូវប្រើកម្លាំងកាយ កម្លាំងអារម្មណ៍ច្រើន ដូច្នេះវិធីបញ្ឈប់ចំណង់ផ្លូវភេទគេបាន គឺធ្វើយ៉ាងណាឱ្យកម្លាំងរបស់គេចុះថមថយដែលប្រការនេះបានជះឥទ្ធិពលធ្វើឱ្យអារម្មណ៍ផ្លូវភេទដែល គ្មានព្រំដែនរបស់គេក៏ចុះថមថយទៅដែរ ។ ស្ត្រីភាគច្រើនតែងជ្រើសរើសចូលក្លឹបហាត់ប្រាណ ឬលេងកីឡាណាដែលប្រើកម្លាំងច្រើនៗ ដូចជា វាយប៉េងប៉ុង លេងបាល់ទះ បាល់ទាត់ជាដើម ។ អ្នកមិនចាំបាច់ ចូលទៅលេងជាមួយក៏បាន ប៉ុន្តែគ្រាន់តែជំរុញឱ្យគេទៅលេងជាមួយប្រុសៗផ្សេងទៀត ឬបើគិតរកនឹកមិនឃើញទេ អ្នកអាចជ្រើសរើសវិធីងាយបំផុតក្បែរខ្លួនបំផុត ដោយគ្រាន់តែបបួលគេលាងឡាន ម៉ូតូ ឬ ធ្វើកិច្ចការផ្ទះជាមួយគ្នា ។ ជឿចុះថាកិច្ចការប្រើកម្លាំងទាំងនេះនឹងកាត់បន្ថយកម្លាំង ហើយធ្វើឱ្យអារម្មណ៍គេលែងងប់ងុលតែរឿងលើគ្រែបានទៀត ។
៥-ធ្វើឱ្យគេអស់អារម្មណ៍
កាលណាអ្នកមិនចង់ធ្លាក់ជាចំណីតណ្ហារបស់គេទេនោះ រឿងសំខាន់បំផុតគឺអ្នកត្រូវធ្វើអ្វីមួយដែលបញ្ច្រាសគ្នា ទៅនឹងបរិយាកាសល្អភាពស្អាតទាក់ទាញដែលវាគឺជាឫសគល់នៃអារម្មណ៍ស្រើបស្រាលរបស់បុរស ។ វិធីជា ការងាយបំផុតដោយអ្នកគ្រាន់តែធ្វើខ្លួនយ៉ាងណាឱ្យមើលទៅឃើញមិនចូលភ្នែក ដូចជាសក់កន្ទ្រើង មុខសុទ្ធតែខ្លាញ់ ក្បាលស្អុយ ក្លិនអាហារ ក្លិនមាត់ ធុំឆួលដោយក្លិនខ្ទឹម ថែមទាំងបែកញើសពេញខ្លួនទៀត ។ សភាពដែលប្រៃ និងស្អុយពេញខ្លួនបែបនេះ ប្រុសៗប្រហែលជាមិនហ៊ានមកនែបនិត្យ ឬភ្លក្សរសកាយរបស់អ្នកឡើយ ប៉ុន្តែក៏កុំទុកចិត្តពីព្រោះបុរសមួយចំនួនមានរសនិយមក្នុងរឿងសិចប្លែកខុសគេដោយចូលចិត្តនិងមានអារម្មណ៍សិចជាមួយស្ត្រីដែលមានសភាពមើលទៅមិនស្អាតបែបនេះទៅវិញ ។
៦-ធ្វើឱ្យអាច្រមក់របស់គេទទួលការឈឺចាប់
វិធីបញ្ឈប់ដោយការធ្វើឱ្យគេឈឺខ្លួនបែបនេះការពិតទៅយើងមិនចង់ឱ្យធ្វើទេ ប៉ុន្តែប្រសិនបើអ្នកបានសាកល្បងវិធីផ្សេងៗដែលបានរៀបរាប់ខាងលើហើយនៅតែមិនអាចបញ្ឈប់អារម្មណ៍ផ្លូវភេទដ៏ពុះ កញ្ជ្រោលរបស់គេនោះ អ្វីដែលអាចបង្ក្រាបចំណង់ផ្លូវភេទរបស់គេបាន គឺត្រូវធ្វើឱ្យអាច្រមក់របស់គេលែងងើបឡើងរឹងដោយរកល្បិច បបួលគេប្រឡែងគ្នាលេងជាមួយអ្នករួចអ្នករកឱកាសលើកជើងរបស់គេឡើង ហើយតប់ឱ្យចំអាច្រមក់មួយដៃ (ល្មមៗបានហើយ) វាអាចនឹងធ្វើឱ្យគេហួលទាល់តែស្ពាន់មុខ ប៉ុន្តែដោយភាពចុកហួលនេះហើយដែលធ្វើឱ្យគេស្ថិតក្នុងសភាពដែលដូចត្រូវភ្លើងអគ្គិសនីឆក់ហើយពេល នោះអាច្រមក់របស់គេដែលកំពុងតែដំឡើងឫទ្ធិរីកធំក៏នឹងត្រូវរួមទន់ទ្រោមទៅវិញ ហើយមិនអាចប្រើការបានបណ្តោះអាសន្នបានដែរ ៕