៣០ម៉ឺន​ដុល្លារ កំ​រ៉ៃ​ជើងសារ​នៃ​ការលួចចម្លង​ស្នាដៃ​របស់ ផលិតកម្ម ថោ​ន (Town Production)

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ផលិតកម្ម ថោ​ន (Town Production) បានចេញ​សេចក្តីជូនដំណឹង​ព្រមាន​ប្តឹង​ចំពោះ​បុគ្គល​ណា ដែល​លួច​ចម្លង​ស្នាដៃ​របស់​ផលិតកម្ម​ខ្លួន ក្នុងតម្លៃ​ទាមទារ​សំណង​ជំងឺ​ចិត្ត​៣០​ម៉ឺន​ដុល្លារ​។​ ​តាម​សេចក្តីជូនដំណឹង​របស់​ផលិតកម្ម​ថោ​ន ដែល​ចុះហត្ថលេខា ដោយ​លោក ជួប មាន ចាងហ្វាង​ផលិក​ម្ម​ទីក្រុង​ភាពយន្ត (Town Production) ចុះ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ផលិតកម្ម Town បាន​ត្រៀម​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរក្រសួង បង្ក្រាប​បទល្មើស​វីដេអូ និង​ភាពយន្ត ដើម្បី​ចុះបង្ក្រាប​ជនខិលខូច ដែល​កំពុង​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​យ៉ាងធ្ងន់ធ្ងរ ដោយបាន​លូច ចម្លង ស៊ី​ឌី​, វីស៊ីឌី និង​ឌី​វី​ឌី និង​ជាពិសេស រោង​ពុម្ព​មួយចំនួន បាន​លួច​ថតចម្លង បោះពុម្ព​រូប​លើ​គម្រប ស៊ី​ឌី​, វីស៊ីឌី និង​ឌី​វី​ឌី ដោយ គ្មាន​ការអនុញ្ញាត​ពី​ផលិតកម្ម យកទៅ​ធ្វើ​អាជីវកម្ម​សុខ​ច្បាប់​។​

 

​ប្រភព​ខាងលើ​បន្តថា “​ជាថ្មី​ម្តងទៀត ផលិតកម្ម Town សូម​ព្រមាន ថា ផលិក​ម្ម​យើងខ្ញុំ នឹង​ប្តឹង​ទារ​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ​អាម៉េរិក ចំពោះ​ជន​ណា ដែល បាន​លួច​ចម្លង​ស្នាដៃ​របស់​ផលិតកម្ម​យើងខ្ញុំ យកទៅ​ធ្វើ​អាជីវកម្ម​បន្ត​ដោយ​ខុសច្បាប់​”​។ សេចក្តីជូនដំណឹង​បញ្ជាក់ថា ការលួចចម្លង​ស្នាដៃ​ទាំងនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផលិតកម្ម មានការ​ខាតបង់ ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ (​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាម៉េរិក​ក្នុង ១​ឆ្នាំៗ​) ធ្វើ​ឲ្យ​ផលិតករ​របស់ខ្លួន​បាក់​ទឹកចិត្ត​នៅក្នុង​ការផលិត ព្រមទាំង​ប្រឈម នឹង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​៕

10008513_672278276165917_1054644619_n

 

Leave a Reply

(*) Required, Your email will not be published