ឆ្លងផ្លូវ​មិន​មើល​ធ្វេ​ង​ស្តាំ ជ្រុល​ទៅបុក​រថយន្ត​របួសធ្ងន់​២ ស្រាល​១

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត និង​ម៉ូតូ ។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​២៣​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៤​កែង​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ស​ងា្ក​ត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​រថយន្ត​កូ​រ៉ូ​ណាមួយ​គ្រឿង​ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ​2F-1797 បើកបរ​ដោយ​ស្ត្រី​ម្នាក់ បណ្តោយ​ផ្លូវភ្លោះ​អូ​ឫស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​ឆ្លង​ស្តុ​ប​ទៅ​ផ្លូវ​២១៤​ភ្លាមនោះ​ក៏ត្រូវ​យុវជន​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1S-0994 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ខ្វែងគ្នា​ពី​ជើង​ទៅ​ត្បូង​ជ្រុល​បុក​រថយន្ត​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ពីរ​នាក់​និង​ម្នាក់ទៀត​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

 

​ក្រោយ​កើត​ហេ​ត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​៕

19-3-2014 (1) 19-3-2014 (2) 19-3-2014 (3)

 

Leave a Reply

(*) Required, Your email will not be published