ប្រទេសអង់គ្លេស ៖ តារាម៉ូដែលវ័យ ២៤ ឆ្នាំរូបនេះ បានបង្ហាញរូបភាពសិចស៊ី ជាច្រើនសន្លឹក លើគេហទំព័រ Twitter បន្ទាប់ពីនាងមានរឿងអាស្រូវ ស្នេហាលួចលាក់ ជាមួយកីឡាករវ័យក្មេង ដ៏ល្បីល្បាញ គឺលោក Adnan Januzaj របស់ក្រុម Manchester ដើម្បីបញ្ឈប់ដល់អ្នក ដែលនិយាយបង្ខួចកេរ្តិ៍ឈ្មោះនាង ហើយរូបភាពសិចស៊ីយ៉ាងដៃចាស់នេះ ក៏ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនដែលនិយម លេងតាមប្រព័ន្ធអនឡាញផងដែរ។
ប្រភពព័ត៌មានបរទេស បានចុះផ្សាយថា នាង Charlotte Springer ជាកំពូលតារាម៉ូដែលសិចស៊ីអង់គ្លេស បានបង្ហាញភាពសិចស៊ីយ៉ាងចាស់ដៃ តាមប្រព័ន្ធ Twitter របស់នាង បន្ទាប់ពីនាង មានពាក្យចចាមអារាម ទំនាក់ទំនងស្នេហា ជាមួយកីឡាករវ័យក្មេង ដ៏ល្បីល្បាញលោក Adnan Januzaj របស់ក្រុម Manchester ។
តាមព័ត៌មានដែលដកស្រង់ ចេញពីគេហទំព័រ Twitter របស់នាង បានឲ្យដឹងថា លោក Januzaj Adnan និង Charlotte Springer ដែលជាកំពូលតារាម៉ូដែល សិចស៊ីអង់គ្លេស មានការប្រតិកម្មយ៉ាងខ្លាំង ទៅនឹងពាក្យចចាមអារាម ដែលចោទប្រកាន់ ចំពោះអ្នកទាំង២ ដែលមានទំនាក់ទំនង ស្នេហាលួចលាក់។ នៅលើគេហទំព័រ Twitter របស់នាង Charlotte Springer ដដែល ក៏មានសារជាច្រើន ក្នុងការបដិសេធ ព័ត៌មានមិនពិត៕