ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ពីស្រុកត្បូងឃ្មុំបានឲ្យដឹងថា កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំមានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវ កំពុងផឹកស៊ីរាំសប្បាយស្រាប់តែមានការផ្អើលឆោឡោទំនងជាក្មេងៗក្នុងភូមិ រាំជាន់ជើងគ្នាក៏បង្កជាជម្លោះ វាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅ ក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រីយោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការ សន្តិសុខលេខ៧០២ ចាប់អូសដៃចេញមក ក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែសន្លប់បាត់ស្មារតី គ្មាននរណាហ៊ានចូល ទៅជួយឃាត់នោះទេគឺ។