សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ពាក់ព័ន្ធ​ករណី​ចេញ​សែក​អត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​ជាប់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ចេញ​សែក​អត់ សាច់ប្រាក់​ចំនួន​៩​ម៉ឺន ៦​ពាន់​ដុល្លារ​អាមេរិក ។​

 

​ជនជាប់ចោទ​មានឈ្មោះ អ៊ុក សុខន អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​៣០៦ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ ។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ គឺ​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១១ ស្ត្រី​ជាប់ចោទ​បាន​លក់​ដី​មួយ កន្លែង​ទៅ​ឲ្យ​បុរស​ម្នាក់​តម្លៃ​១០​ម៉ឺន​ដុល្លារ ខណៈដី​មួយកន្លែង​នេះ​ត្រូវបាន​លក់​ឲ្យ​អ្នកផ្សេង​បាត់ទៅហើយ ។ ក្រោយមក​បុរស​ម្នាក់​ដែល​ទិញ​ដី​នេះ បានដឹងថា​ដី​របស់​ស្ត្រី​ជាប់ចោទ​បាន​លក់​ឲ្យ​អ្នក ផ្សេង​បាត់ទៅហើយ ក៏បាន​ទាមទារ​យកប្រាក់​មកវិញ ហើយ​ស្ត្រី​ជាប់ចោទ​បានចេញ​សែក​មួយ​សន្លឹក តម្លៃ​៩​ម៉ឺន​៦​ពាន់​ដុល្លារ តែ​ការពិត​សែក​នេះ​គ្មាន​ប្រាក់​នោះទេ ៕

18-3-2014

 

Leave a Reply

(*) Required, Your email will not be published