សំណុំ​រឿង ជនជាតិ​វៀតណាម វាយ​យោធា​ឧត្ដមសេនីយ៍ទោ​ផ្កាយ​២ តំណាង​អយ្យ​ការគួរ​ចាត់វិធានការ​បែបណា​?

, , Leave a comment

​រាជធាន​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​បុរស​វៀតណាម​ម្នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើរ រឿង​ប្រើ​អំពើហិង្សា​ទៅលើ​បុរស​ចំណាស់​ម្នាក់​មាន​ឋានន្តរស័ក្ដិ​ឧត្ដមសេនីយ៍ទោ​ផ្កាយ​២​យោធា បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ ព្រោះតែ​បញ្ហា​កកស្ទះ​ចរាចរ​បន្តិច​ប​ន្ទួ​ច ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​លោក ព្រះរាជអាជ្ញារង លី សុ​ផា​ណា ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។

 

ជនបង្ក​អាចឈាន​ដល់​មានការ​ដោះលែង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​តំណាង​អយ្យការ​បាន​បញ្ជូន​ជនសង្ស័យ​ប្រើ​ អំ​ពើ​ហិ​ង្សា​​​នេះ ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បន្ត​សិន ។ រឿងនេះ​អាចមាន​ការដោះលែង ប្រសិនជា​ផ្តល់​សំណង​រដ្ឋប្បវេណី​ទៅលើ​ជនរងគ្រោះ និង​ករណី​ដក​ពាក្យបណ្តឹង​ក៏ដូចជា​ការ​ធ្វើ​​លិខិត​សុំទោស​ពី​ជនបង្ក​ជាមួយ​លោក​ផ្កាយ​២​យោធា ចប់សព្វគ្រប់ ។ ប៉ុន្តែ​សេវា​ថ្លៃ​រំលត់​បណ្តឹងអាជ្ញា​សម្រាប់​ង​តំណាង​អយ្យការ​មិនទាន់​ទូទាត់​ទើប​ជនបង្ក​នៅតែ​ស្ថិតក្នុង​ការឃាត់ខ្លួន​ប​ណ្តោះ​អាសន្ន របស់​កម្លាំង​កងរាជអាវុធហត្ថ ឬ​ជាការ​បញ្ជូន​បណ្តោះអាសន្ន​ពី​តំណាង​អយ្យការ ដើម្បី​តថ្លៃ​រក​ប្រយោជន៍​ជ្រក​ក្រោមរូបភាព​រំលត់​បណ្តឹង​អាជ្ញា​។​

 

​គួររម្លឹកថា ជនសង្ស័យ​មានឈ្មោះ ចាំង  គីមហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ  ងី វ៉ាន់ឌី​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ឋានន្ដរស័ក្ដិ​ឧត្ដមសេនីយ៍ទោ (​ផ្កាយ​២​យោធា​) បម្រើ​ការងារ​នៅ ក្រសួងការពារជាតិ ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ តែម្នាក់ឯង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-1265  រីឯ​២​នាក់​ប្ដី​ប្រពន្ធ​ធ្វើដំណើរ​ដោយ​រថយន្ដ​បង្ក​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-6009 ។ ទាំង​ជនរងគ្រោះ និង​ជនបង្ក​បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ ពេលនោះ​ដោយ​ស្ថានភាព​ផ្លូវ​មានការ​កកស្ទះ​ចរាចរណ៍​បន្ដិច ហើយ​២​នាក់​ប្តី​ប្រព​ន្ឋ​បាន​បើករថយន្ដ​ពី​ខាងក្រោយ​ម៉ូតូ រួច​ចុច​ស៊ី​ផ្លេ​រ ជាស​ញ្ញា ។ បន្ទាប់ពី​ធ្វើដំណើរ​ទៅមុខ​បាន​ចម្ងាយ​ប្រហែល​១០ ម៉ែត្រ ២​នាក់​ប្តី​ប្រព​ន្ឋ​ក៏បាន​បើករថយន្ដ​ទៅ​ហួស​ម៉ូតូ​ជនរងគ្រោះ​បន្តិច ក៏បាន​ចុះ​ពី​រថយន្ដ​ដើរ​សំដៅ​មក​ចាប់​កអាវ​ជនរងគ្រោះ រួច​បុរស​ជា​ប្តី​បាន​ដាល់​ចំ​ផ្ទៃមុខ​ជនរងគ្រោះ ជាច្រើន​ដៃ​ដោយ​មិនមាន​ការសួរនាំ​អ្វី​ទាំងអស់​។ បន្ទាប់ពី​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ រួចហើយ​ជនដៃដល់​បាន​ឡើង​ជិះ​រថយន្ដ​បំណង​រត់ គេចខ្លួន​ក៏ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​យាម​នៅលើ​សួនច្បារ​ជិត​កន្លែងកើតហេតុ​អន្ដរាគមន៍​ឃាត់ខ្លួន​ជនដៃដល់​បាន​ភ្លាមៗ​តែម្តង ៕

18-3-2014 18-3-2014 (4)

 

Leave a Reply

(*) Required, Your email will not be published