បត់​ម៉ូតូ​មិន​មើល​ក្រោយ ត្រូវ​រថយន្ត PAGERO បើក​កៀរ​ឲ្យ​ដួល​របួសធ្ងន់​ស្រាល​

, , Leave a comment

​ខេត្តកំពត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​រងរបួស​ធ្ងន់​ស្រាល ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត PAGERO មួ​យ​គ្រឿ​ង​​កៀរ​​​បណ្តាល​ឲ្យ​ដួល ។ ហេតុការណ៍​គ្រោះ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦  ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ត្រ​ង់​ចំ​ណុ​ច​មុខ​ក្លោងទ្វារវត្ត​ចក្រី​ទីង ស្ថិត​ក្នុងភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។​

 

​ប្រភពពី​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត PAGERO មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​បើក​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនរងគ្រោះ​ឈ្មោះ នាក់ ថេ​ង ឣា​យុ ៥៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នាង ស៊ូ​ន ឣា​យុ ៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ស៊យ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​២០០៨ ឣ​ត់​ពាក់​ស្លាក​លេខ ឌុប​គ្នា​ក្នុងទិសដៅ​ស្របគ្នា​ពីមុខ​រថយន្ត​បង្ករ ហើយ​កាច់​បត់​ទៅខាង​ឆ្វេង​ដៃ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ក៏​បណ្តាល​ឲ្យ​រថយន្ត​បើក​គេច​មក​ខាងស្តាំ​ដៃ ប៉ុន្តែ​គេច​មិន​ផុត​ក៏​បុក​កៀរ​ពីក្រោយ​ម៉ូតូ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ជិះ​ពីក្រោយ​ខ្ទាត​ចេញពី​ម៉ូតូ បណ្តាល​ឲ្យ​បាក់ជើង​ឆ្វេង និង​បែកក្បាល​ដោយ​បោក​ទៅនឹង​ផ្លូវថ្នល់​សន្លប់ ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​។ ចំណែក​បុរស​ជា​ប្តី​បាន​រងរបួស​រលាត់​ដៃ​ជើង និង​ផ្ទៃមុខ​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កំពត​៕

18-3-2014

 

Leave a Reply

(*) Required, Your email will not be published