សុដន់​របស់​នាង Caroline Griffin សូម្បីតែ​សត្វ​ពស់​ក៏​ពេញចិត្ត​ដែរ​!

, , Leave a comment

​ប្រទេស​អង់គ្លេស ៖ ប្រភពពី​គេហទំព័រ​របស់​ប្រទេស​អង់គ្លេស​បាន​រាយការណ៍​មក​ថា ស្ត្រី​ជា​ម្តាយ​ម្នាក់​ដែលមាន​កូន​៤​នាក់​ក្នុងបន្ទុក​បាន​និ​យា​យ​ថា នាង​គិតថា នាង​នឹង​ប្រាកដជា​ស្លាប់បន្ទាប់ពី​ពស់​ដ៏​ធំ​១​ក្បាល ដែល​លូន​ចូល​ក្រោម​គ្រែ​របស់​នាង និង​វារ​ឡើង​គ្រែ រួច​ខាំ​សុដន់​របស់​នាង​តែម្តង ខណៈ​នាង​កំពុង​ដែក ។​

 

​អ្នកស្រី Caroline Griffin អាយុ ៤៩ ឆ្នាំ នឹង​ពុំមាន​អ្វី​ត្រូវ​ថ្លែង​ទៀតឡើយ ប្រសិនបើ​ពស់​ប្រវែង​ជា​១​ម៉ែត្រ​នោះ មាន​ពិសពុល​, ពោលគឺ​គាត់​នឹង​ប្រឈម​ការស្លាប់ បន្ទាប់ពី​ពស់​នោះបាន​រកឃើញ​ផ្លូវ​របស់​វា ស្ថិតនៅក្រោម​ពួក និង​បាន​ចឹក​លើ​សុដន់​ខាងស្តាំ​របស់គាត់​១​ចង្កូម ខណៈ​គាត់​កំពុង​ដេក​ក្នុងផ្ទះ នៅ Guardbridge, Fife ។ ស្ត្រី​មេម៉ាយ​ដែលមាន​កូន​៤​នាក់​ក​ន្ទុ​ក (​ស្រី​២, ប្រុស​២) រូបនេះ បាន​និយាយថាៈ “​ដំបូង ខ្ញុំ​គិតថា កូនៗ​របស់ខ្ញុំ​បាន​កំពុង​លេង​… នៅលើ​ខ្ញុំ​, ប៉ុន្តែ បន្ទាប់មក ខ្ញុំ​ក៏បាន​ឃើញ​ពស់​វារ និង​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់ចិត្ត​បំផុត​តែម្តង​” ។​

 

​ភ្លាមៗ​នោះ នាង​ក៏បាន​ចាប់ផ្តើម​ស្រែក ហើយ​ពស់​ដែល​ខ្លាច​ក៏​ឆ្លើយតប​១​ចង្កូម​នៅត្រង់​សុដន់​របស់​នាង បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ និង​ចាក់​ទម្លុះ​តែម្តង ។ បន្ទាប់ពី​ត្រូវ​ពស់​ចឹក​ភ្លាមៗ អ្នកស្រី Griffin គិតថា គាត់​នឹងត្រូវ​ស្លាប់​, ប៉ុន្តែ សំណាង​ណាស់ ដែល​ពស់​នេះ វា​ពុំមាន​ពិសពុល​នោះ ។

 

​ក្រោយពី​ព័ត៌មាន​គួរ​ឲ្យ​ភ្នា​ក់​ផ្អើល នេះ បាន​លេចឮ​នោះ ជាហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ពស់​ឈ្មោះ Gareth Niven អាយុ ២១ ឆ្នាំ បានមក​ដល់ផ្ទះ​របស់​អ្នកស្រី Giffin និង​សុំ​ចាប់យក​វា​ត្រលប់​ទៅផ្ទះ​វិញ ។​ Niven បាន​និយាយថា ពស់​នេះ​ត្រូវបាន​គាត់​ហៅ​ឈ្មោះថា Hiss, វា​បាន​រួច​ចេញពី​អាង​របស់គាត់ អស់​រយៈពេល ៦ ខែ មកហើយ និង​ទំនងជា​កំពុង​រស់នៅ​ក្នុងផ្ទះ​បង់​បោល​១ ដែល​ស្ថិត​ក្បែរ​ផ្ទះ​គាត់ និង​អ្នកស្រី Giffin ៕

 17-3-2014 (2)

17-3-2014 (1) 17-3-2014 (3) 17-3-2014 (4)

ប្រភពពី http://news.naij.com/61400.html

 

Leave a Reply

(*) Required, Your email will not be published