សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈដែល​ជ​ន​ស​ង្ស័​យ​​ទាំងនេះ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ ។ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ សន សុ​ភ័​ក្រ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ជា​អ្នកជួញដូរ និង​ផ្តល់​ទីតាំង ទី​២-​ឈ្មោះ ផាន សុ​វណ្ណា​រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤៦ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ទី​៣-​ឈ្មោះ សុក គឹមឈុន ភេទ​ប្រុស អាយុ​៣០ នៅ​ផ្ទះជួល​កន្លែងកើតហេតុ ទី​៤-​ឈ្មោះ លី ចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ក្នុង សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ទី​៥-​ឈ្មោះ កៅ វិ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៦-​ឈ្មោះ តឹក បុល ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៧-​ឈ្មោះ ជា វិបុល ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ និង​សម្ភារៈ​មួយចំនួនទៀត​។​

 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុតាង ត្រូវបាន​សម្ថ​កិច្ច​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕

17-3-2014