បញ្ជូន​ជនសង្ស័យ រំលោភ​ផ្លូវភេទ លើ​អនីតិជន ទៅ​តុលាការ ពីបទ​បៀតបៀន​កេរ​ខ្មាស់​ស៊ីជម្រៅ​ទៅលើ​ក្មេងស្រី​ម្នាក់ មិនទាន់​គ្រប់​អាយុ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជ​ន​រ​ង​គ្រោះពាក់ព័ន្ធ​ករណី​បៀតបៀន​កេរ​ខ្មាស់​ស៊ីជម្រៅ​ទៅលើ​ក្មេងស្រី​ម្នាក់ មិនទាន់​គ្រប់​អាយុ ។​

 

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ អាន បញ្ញា​ពេជ្រ ហៅ ញ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ ៩​បេ ផ្លូវ​លេខ ២៣៣ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​រំលោភ​សេពសន្ថវៈ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំមាន​ឈ្មោះ រ​.​ដ​.​ន ភេទ​ស្រី អាយុ​១៣ ឆ្នាំ ជា​សិស្ស​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៥១ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​កោះ​ពេជ្រ ។​

 

​ក្រោយពី​សាកសួរ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

17-3-2014

 

Leave a Reply

(*) Required, Your email will not be published