កូនស្រី​ទោល ប៉ុល ពត ឬ សា​ឡុ​ត ស អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ចូល​រោងការ នៅ​ថ្ងៃអាទិត្យ​នេះ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ​៖ នៅ​ថ្ងៃអាទិត្យ​ទី ១៦ ខែមីនា​ឆ្នាំ​២០១៤ កូនស្រី​ទោល​របស់ ប៉ុល ពត អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ឈ្មោះ ស ផ​ត្ជ​តា ហៅ​ម៉ុ​ល​បាន​ចូល​រោង​រៀបការ​តាម​ប្រពៃណី​ខ្មែរ បានធ្វើឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​នា​ភូមិ​ក្បាលស្ពាន​​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នា​អតីត​តំបន់​សារតាំង​នៃ​រដ្ឋាភិបាលចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ កៀក​ព្រំដែន​កម្ពុជា​-​ថៃ​។​

 

​សេចក្តីរាយការណ៍​ឱ្យដឹងថា កូនក្រមុំឈ្មោះ ស ផ​ត្ជ​តា ហៅ​ម៉ុ​ល អាយុ២៦​ឆ្នាំ ជា​កូនស្រី​របស់​អ្នកស្រី មាន សុ​ភី ជា​អតីត​ភរិយា​ទី​២ របស់​ប៉ុលពត​ឬ​ សា​ឡុ​ត ស បន្ទាប់ពី​ភរិយា​ទី​១ គឺ លោ​ក​ស្រី ខៀវ ប៉ុណ្ណា​រី បាន​ស្លាប់​ ។ ​ប៉ុណ្ណា​រី​ គឺជា​បងស្រី​របស់លោក​ស្រី ខៀវ ធី​រិ​ទ្ធ ឬដូរ​ឈ្មោះ​​ថា អៀង ធី​រិ​ទ្ធ ភរិយា​លោក អៀង សារី ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​របប​ខ្មែរក្រហម​។​

 

អាពាហ៍ពិពាហ៍​លើក​ទី​១​រវាង​ប៉ុលពត ​និង​លោកស្រី​ខៀវ​ប៉ុណ្ណា​រី​ពុំមាន​កូន​ទេ ​។ ​ដល់​អា​ពា​ហ៍​​ពិពាហ៍​លើក​ទី​២ ជាមួយ​អ្នកស្រី មាន សុ​ភី ទើប​មាន​កូនស្រី​ម្នាក់ គឺ​កូនក្រមុំ​នៃ​អាពាហ៍ពិពាហ៍​នេះ​នាង​ស ផ​ត្ជ​តា ហៅ​ម៉ុ​ល ដែល​យកឈ្មោះ​ឪពុក​ជា​ត្រកូល (​សា​ឡុ​ត​-​ស​)​។ ក្នុង​សំបុត្រ​ការ​គឺ​កូនស្រី ស ផ​ត្ជ​តា​(​ម៉ុ​ល​) មាន​ឪពុកលោក ទេព ឃុន​ណា​ល់ និង​ម្ដាយ​លោកស្រី មាន សុ​ភី  ត្រូវ​រៀបការ​នឹង​កូនប្រុស​ឈ្មោះ ស៊ី វិច្ឆិកា មាន​ឪពុក​លោក ស៊ី អូន និង​ម្ដាយ​អ្នកស្រី គល់ សារុន​។

 

នាង ស ផ​ត្ជ​តា​(​ម៉ុ​ល​) មាន​បងប្អូន ២​នាក់ គឺ ប្អូនស្រី​ម្នាក់ទៀត រួម​ម្ដាយ តែ​ឪពុក​ទីទៃ​គឺ លោក ទេព ឃុន​ណា​ល់​។​  ស ផ​ត្ជ​តា និង ស៊ី វិច្ឆិកា រៀន​ថ្នាក់ អនុបណ្ឌិត​ជាមួយគ្នា នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មាន​ទំនាក់ទំនង ស្នេហ៍​នឹង​គ្នា នៅ​ទីនោះ​។​ ពិធី នានា​ខាង​ប្រពៃណី​បាន​ដំណើរការ​ទៅ​រលូន​ដោយមាន​ញាតិមិត្ត ភាគច្រើន​នៅ​ម៉ាឡៃ​ចូលរួម​កុះករ​។​ ដោយ​ទីធ្លា​ផ្ទះ​តូច​ដែរ​ភ្ញៀវ​នឹងត្រូវ​ពិសារ​ភោជនាហារ នៅ​នឹង​ទីនោះពី​ម៉ោង ៣​កន្លះ​ល្ងាច ថ្ងៃអាទិត្យ​ទី​១៦ មីនា ២០១៤ ៕

16-3-2014 16-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published