មេ​ឈ្មួញ ខេង សុភា ប្រើ​តួនាទី​នាំ​ក្បួន​ដឹក​ប្រេង​គេចពន្ធ​យ៉ាង​គគ្រឹកគគ្រេង​ពេញបន្ទុក​ពី​ប្រទេស​ឡាវ​ចុះ​តាម​ដង​ទន្លេមេគង្គ​យ៉ាង​រលូន​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម​ឈ្មួញ​ដឹក​ប្រេង​គេចពន្ធ​ចេញពី​ប្រទេស​ឡាវ​ចុះ​តាម​ដង​ទន្លេមេគង្គ​ចូលមក​កាន់​ទី​រួម​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​យ៉ាង​រលូន​ដោយ​មិន​បង្ក​ការរំខាន​ចំពោះ​សមត្ថកិច្ច​ទាល់តែសោះ ។ ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​ទូក​ធំៗ​ជាច្រើន​គ្រឿង​ផ្ទុក​ប្រេងសាំង​ពេញ​ដឹក​ចេ​ញពី​​ប្រទេស​ឡាវ​ចូលមក​ខេត្ត​សឹ្ទ​ង​ត្រែង​តាម​ច្រក​ដង​ទន្លេមេគង្គ ចំណុច​ភូមិ​វើ​ន​ខាំ ឃុំ​អូ​ស្វាយ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចូលមក​កាន់​ខេត្តស្ទឹងត្រែង​។

 

ទូក​របស់​ក្រុម​ឈ្មួញ​តែងតែ​ដឹក​ប្រេងសាំង​ចូលមក​ចត​ហើយ​បូម​ប្រេង​ឡើង​ដាក់​រថយន្ត​ដឹក​បន្តទៅ​ចែកចាយ តាម​ដេប៉ូ​ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង ហើយ​ទី​តាំ​ង​​ដែល​គេ​បូម​ប្រេង​ឡើង​នោះ​នៅត្រង់ចំណុច​មាត់ទន្លេ​ក្បែរ​ពន្ធ​ធនាគា​ខេត្ត ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ។ សកម្មភាព​នាំ​ប្រេង​គេចពន្ធ​នេះ​ត្រូវបាន​គេ​ស​ង្គេ​ត​ឃើញ​កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​មិនទាន់​ឃើញ​មាន​សម​ត្ត​កិច្ច​ណា​ហ៊ាន​ប​ង្ក្រា​ប​​ឡើយ​។

 

​មេ​ឈ្មួញ​ដែល​នាំ​ប្រេង​គេចពន្ធ​ចូលមក​ក្រុង​ខេត្តស្ទឹងត្រែង ជា​ឈ្មួ​ល​ដ៏​ល្បី​ធំជាងគេ​ត្រូវបាន​គេ​ស្គាល់​ថា រស់នៅ​ជាប់​ច្រាំងទន្លេ​ក​ក្នុងភូមិ​បា​ចុង​ឃុំ​ព្រះបាទ ក្រុង​សឹ្ទ​ង​ត្រែង ឈ្មោះ ខេង សុភា មាន​តួនាទី​ជា​មន្ត្រីប៉ូលិស​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្ទឹងត្រែង​។ កម្មករ​ធ្វើការ​នៅ​កន្លែង​បូម ប្រេ​ង​សាំ​ង​​ចេញពី​ទូក​ដាក់​ក្នុង​រថយន្ត​បាន​និយាយថា ការនាំ​ចូល​និង​ចែកចាយ​ប្រេង​នេះ​ថៅកែ​របស់គេ​បាន​រត់ការ និង​ដាក់​ខែ​គ្រប់​ស្ថាប័ន​ខេត្ត រួចរាល់​អ​ស់​ហើយ ។ ពាក់ព័ន្ធ​បញ្ហា​លោក ជា សារ៉ាត់ ប្រធាន​សាខាគយ​ខេត្តស្ទឹងត្រែង មិនអាច​សុំ​ការអធិប្បាយ​ពន្យល់​បំភ្លឺ​បានទេ​៕

15-2-2014 (3) 15-2-2014 (1) 15-2-2014 (2)

 

Leave a Reply

(*) Required, Your email will not be published