ជនជាតិ​វៀតណាម ត្រូវ​ឃាតក វាយ​សម្លាប់​នៅក្បែរ​ខ្ទម​ស្រះ​ចិញ្ចឹម​ត្រី​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ខណៈដែល​ប្រទះឃើញ​ជនជាតិ​វៀតណាម​ម្នាក់​ដេកស្លាប់ នៅក្បែរ​ខ្ទម​ស្រះ​ចិញ្ចឹម​ត្រី​មួយកន្លែង​ស្ថិ​ត​នៅ​ភូមិ​សំរោង ខាងត្បូង សង្កាត់​សំរោងខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៤​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ផាម យ៉ាំង​ប៉ាវ អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ដេ​រ​​អួន មាន​ទីលំនៅ​ភូមិ​-​សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​វេ​ល​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ គេ​បានឃើញ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជា​មួ​យ​មិ​ត្ដ​ភក្ដិ​៣-៤​នាក់​ទៀត​ដែលជា​ជនជាតិ​វៀតណាម និង​ជា​កម្មករ​ចិញ្ចឹម​ត្រី​ដូចគ្នា​នៅ​ចំណុចកើតហេតុ​ខាងលើ ។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មា​ន​ឮ​សំឡេង​ជជែក​គ្នា​ខ្លាំងៗ តែ​គេ​មិនដឹងថា ការជជែក​គ្នា​នេះ​កើតឡើង​ដោយសារ​រឿង​អ្វី​នោះទេ ហើយដោយ​អ្នកជិតខាង​នឹកស្មានថា ពួ​ក​គេ​​ស្រ​វឹ​ង​​តែង​ជជែក​គ្នា​ខ្លាំង​យ៉ាងនេះ ក៏​នាំគ្នា​ដេកលក់​អស់​ទៅ ។ លុះ​ព្រឹក​ឡើង​ស្រាប់​តែមាន​ហេតុការណ៍​នេះ​កើតឡើង ទើប​គេ​សង្ស័យថា ជ​ន​រ​ង​គ្រោះ​ស្លាប់ ដោយសារ​មិ​ត្ដ​ភក្ដិ​វាយ​សម្លាប់​ក្រោយ​មានទំនាស់​នឹង​គ្នា ហើយ​មកដល់ពេលនេះ​មិ​ត្ដ​ភក្ដិ​៣-៤​នាក់​ដែល​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ​បា​ន​​គេ​ច​ខ្លួនបាត់​អស់ហើយ​។​

 

​តាម​ការពិនិត្យ​សាកសព​របស់​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ស្នាម​វាយដំ​ដោយ​វត្ថុ​រឹង ទើប​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​បា​ត់​ប​ង់​​ជីវិត ​។  តែ​ទោះយ៉ាងណា​សមត្ថកិច្ច​បាន​អះអាងថា ជនសង្ស័យ​ទាំង​៣-៤​នាក់​នោះ​សមត្ថកិច្ច​បាន​ស្គាល់​អត្ដ​សញ្ញាណ អស់ហើយ​ដូច្នេះ​ស​ម​ត្ថ​កិ​ច្ច​​កំពុង​សុំ​ដីកាចាប់ខ្លួន​ជន​ទាំងនេះ​មក​ផ្ដន្ទាទោស តាមច្បាប់ ៕

 15-3-2014 (2)

15-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published