ដេក​ស្រួល​ប្រាក់​ចូល​មិនបាច់​ប្រឹង ជា​ប្រធានបទ​អាច​រកលុយ​នៅ​ប្រទេស​ចិន​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​(video inside)

, , Leave a comment

​យោងតាម​សារព័ត៌មាន Daily Mail ចុះផ្សាយ​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​បន្ត​ធ្លាក់ចុះ​នៅ​ពីក្រោយ​ចិន នៅក្នុង​គ្រប់​វិស័យសេដ្ឋកិច្ច​ជារួម​ជាក់ស្តែង គឺ​ទីផ្សារ​ពេស្យា​កម្ម​ចង់​ក្រោយនេះ​មាន​សន្ទុះ​ខ្ពស់​តែម្តង ។​ ​សារព័ត៌មាន​ដដែល​នេះ​បាន​រកឃើញ​វីដេអូ​ភស្តុតាង​ដែល​ត្រូវបាន​ចោទប្រកាន់​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​មាន​ថ្នាក់រៀន​ស្និទ្ធស្នាល និង​តូច​១ ដែលមាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ប្រមាណ​ជាជាង ១០ នាក់ បាន​ចូលរួម​ជាមួយ​វគ្គ​ប​ណ្តុះ​បណ្តា​ល​​ផ្នែក​ហិរញ្ញវត្ថុ​ខ្លី នៃ​មុខរបរ “​ដេក​ស្រួល​ប្រាក់​ចូល​មិនបាច់​ប្រឹង​” មួយ​នេះ ។​

​ឃ្លី​ប​វីដេអូ​នេះ បា​នប​ង្ហ​ញ​ឲ្យ​ឃើញ​អ្នកគ្រូ​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ក្វា​ហ្សេ គ្របពីលើ​អាវ​ស​យ៉ាង​ត្រឹមត្រូវ បាន​ពន្យល់​ប្រាប់​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​, ដូចជា Chinese Twitter គឺជា​ផ្លូវ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​បង្កើត​ទីផ្សារ​រ​បស់​ពួកគេ ដើម្បី​ទទួលបាន​អតិថិជន​អ្នកមាន និង​បង្រៀន​ពួកគេ​នូវ​អ្វីដែល​ជាការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ជំរុញ​ទឹកចិត្ត​អតិថិជន ដែលជា​ប្រយោជន៍​អាច​រកលុយ​បាន​ច្រើន ។​

 

training sex (2)

 

​អ្នកគ្រូ​រូបនោះ បាន​និយាយ​នៅក្នុង​វីដេអូ​នេះ​ថាៈ “​តើ​អ្នក​ទាំងអស់គ្នា ចង់បាន​អតិថិជន និង​លុយ​ធីប​ច្រើន​ដែរ ឬទ​? ។ កុំ​បារម្ភ​! ខ្ញុំ​នឹង​បង្រៀន​អ្នក​ទាំងអស់គ្នា ពី​របៀប​ប្រើប្រាស់​ជំនាញ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម ដើម្បី​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់​អ្នក ” ។

training sex (3)

​នាង​បាន​បន្ថែមថាៈ សម្រាប់ Momo ឬ WeChat, ឬ Weibo នោះ​អ្នក​ទាំងអស់គ្នា នឹង​ងាយស្រួល​ប្រើប្រាស់​វា​បំផុត ។ ជាងនេះទៀត​នោះ អ្នកគ្រូ​រូបនេះ ក៏បាន​ណែនាំ​ឲ្យ​ស្គាល់​ចំពោះ​សេវាកម្ម​ប្រព័ន្ធ​ផ្សាយ​សង្គម​ល្បីល្បាញ ៣ ទៀតផង​ដែរ នៅក្នុង​ប្រទេស​ចិន ។​

training sex (4)

Momo គឺជា​កម្មវិធី​ទូរស័ព្ទ​ដ៏​ឆ្លាត​វៃ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាច​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​យ៉ាង​ជិតស្និទ្ធ​, គឺ​អ្នក​ដែល​ពួកគេ​មិនបាន​ស្គាល់មុខ​គ្នា​ពីមុនមក ។ ជូន​កាល​វា​ក៏ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​ដែល​ស្វែងរក​ការ​រួមភេទ​ធម្មតា​មួយ​ផងដែរ ។​

training sex (5)

​នាង​បាន​និយាយថាៈ “​អ្នក​ត្រូវ​ចេះ​ថែរក្សា​ទំនាក់ទំនង​យ៉ាង​រំភើបចិត្ត ជាមួយ​អតិថិជន ។ ម្យ៉ាងទៀត អ្នក​ត្រូវ Pose រូបភាព​ជាច្រើន​របស់​អ្នក​ដែល​ល្អ​ស្អាត ដើម្បី​ទាក់ទាញ​អតិថិជន ។ ការ​ផាត់​តុបតែង​មុខ គឺជា​ប្រការ​ដ៏​សំខាន់បំផុត ដែល​ធ្វើ​ឲ្យ​គេ​មើលទៅ​នៅ​ក្មេង ក្នុងនោះ ពិសេស​គឺ​ភ្នែក​របស់​អ្នក​ស្អាត​” ។​

 

​ខណៈពេលដែល​អំពើ​ពេស្យាចារ គឺ​ខុសច្បាប់​នៅក្នុង​ប្រទេស​ចិន​, វា​បាន​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស នៅ​ទូទាំង​ការ​ពន្លាត​ទីក្រុង​ដែល​កំពុង​ពង្រីក របស់​ប្រទេស​នេះ ។​

training sex (6)

​ក្នុងអំឡុង​បដិវត្តន៍វប្បធម៌​ប្រទេស​នេះ ក្នុង​ទសវត្សរ៍​ទី​៦០ និង ៧០ បុរស និង​ស្ត្រី តែង​ត្រូវបាន​បំបែក​ដោយឡែក​ពីគ្នា​, ហើយ​របប Mao Zedong ក៏បាន​ចាប់ផ្តើម​បង្ក្រាប​យ៉ាង​ឃោ​ឃៅ ទៅលើ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នេះដែរ ។ ប៉ុន្តែ ឥឡូវនេះ -​អរគុណ​ណាស់ ដែល​សេដ្ឋកិច្ច​ចិន​បាន​កំពុង​ពង្រីក​យ៉ាង​រហ័ស និង​ការណែនាំ​ឲ្យ​ស្គា​ល់ពី​តម្លៃ​របស់លោក​ខាងលិច នៅក្នុង​បណ្តា​ទីក្រុង​ជាច្រើន និង​សូម្បី​ផ្នែក​ច្រើន​ទៀត នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល -​អ្វីៗ​គឺ​បាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ។​

 training sex (1)    

​សព្វថ្ងៃនេះ សូម្បី​នៅតាម​ទីក្រុង​តូចៗ​បំផុត បាន​កំពុងមាន​ការផ្លាស់ប្តូរ ដែល​បណ្តា​ខណ្ឌ​ពោរពេញ​ទៅដោយ​ភ្លើង​ក្រហម​, ផ្ទះបន​ជាច្រើន​កន្លែង ត្រូវ​បា​ន​ “​អត់ឱន​” ហើយ​អ្នកទេសចរ​តែង​ស្វែងរក​ស្ត្រី​រកស៊ី​ផ្លូវភេទ ដើម្បី​ផ្តល់​សេវាកម្ម​ផ្លូវភេទ នៅក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ​ផងដែរ ។ ​ដោយឡែក វិស័យ​ឧស្សាហកម្ម Sex Toy វិញ ក៏បាន​កំពុង​ពង្រីក​យ៉ាង​មុត​ស្រួច​ផងដែរ ។ រីឯ​តួលេខ​មួយចំនួន​បាន​វាយតម្លៃថា ចិន​បានផ្តល់​ផលិត​ទាំងនេះ ឡើងដល់ ៧០% នៃ​វិស័យ​ឧស្សាហកម្ម​សាកល ៕

 

 

Leave a Reply

(*) Required, Your email will not be published