ជន​ប្រមឹក គំរាម​ទារលុយ បាន​ត្រឹម​ប្រជាពលរដ្ឋ​កាត់ក្តីមុន​តុលាការ​ រហូតដល់​បែកក្បាល​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កូនស្រី​ជំទាវ​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ភូមិ​ម្នាក់​បានទទួល​រងរបួស ខណៈដែល​ត្រូវ​ជន​ប្រមឹក​ស្រា​ម្នាក់​បាន​កាន់​ដប​ស្រា និ​ង​​កាំបិត​ខ្វែវ​គំរាម​សំឡុត​យកលុយ​១០​ម៉ឺន​បាត​តែ​មិនបាន​សម្រេច ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចាប់​ប្រដៅ​យ៉ាង​ចាស់ដៃ​ហើយ​យកទៅ​​ប្រ​គល់ឱ្យ​សមត្ថ​កិ​ច្ថ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ នៅឯ​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​ស្លរ​ក្រាម ស្រុ​ក​​ស្វា​យចេក ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តែ ដៃ​ណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លរ​ក្រាម ស្រុក​ស្វា​យ​ចេ​ក ខេត្តបន្ទាយមានជ័យ ជា​កូនស្រី​របស់លោក​ជំទាវ ចក់ ពួក​។​ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ចង យ៉ុង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជា​មួយគ្នា ។​

 

​ប្រ​ភព​ដដែល​បាន​បន្ថែមទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យកលុយ​ទៅ​បើក​ឱ្យ​កម្មករ ពេលនោះ​ជនសង្ស័យ​ដែល​ស្រវឹងស្រា​ជោកជាំ ថែ​មទាំង​មាន​ដប​ស្រា និង​កាំបិត​ខ្វែវ​ក្នុង​ដៃ​ផង​នោះ ពេលដែល​ជួប​ជាមួយ​ជនរងគ្រោះ​បុរស​ប្រមឹក​នេះ​បាន​គម្រាម​សំឡុត​យកលុយ​១០​ម៉ឺន​បាត បើ​​មិ​ន​​ឱ្យគេ​នឹង​កាប់ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ថា មាន​លុយ​១០​ម៉ឺន​បាត​ណា​មក​ឲ្យ​ពូ​ឯង បើ​ត្រឹម​១០០​បាត​ខ្ញុំ​ឱ្យ​ទិញ​ស្រា​ផឹក​។ ទើបតែ​និ​យា​យ​ចប់​ជននេះ​បាន​កាប់​ជនរងគ្រោះ​របួស​កដៃ​ខាងស្តាំ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃើញ​បាន​ចាប់​មក​អន្តរាគមន៍​តាម​កំហឹង បណ្តាលឱ្យ​បែកក្បាល​រួច​បញ្ជូនទៅ​សមត្ថកិច្ច​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​៕

14-3-2014

 

Leave a Reply

(*) Required, Your email will not be published