ក្រុមអ្នកជំនាញផ្នែករឿងសិចបានលួចបង្ហើបប្រាប់ថា សិចពុះកញ្ជ្រោលទៅបាន ដរាប ណាមានអារម្មណ៍ចូលមកពាក់ព័ន្ធផងដែរ វាអាច ជួយបំពេញបន្ថែមឱ្យអ្នកបានពេញចិត្តរហូតដល់នឹកស្មានមិនដល់ ។ ការអធិប្បាយរបស់អ្នកជំនាញរឿងសិច គឺលោកវេជ្ជបណ្ឌិត វ៉ីលស្ទី ណឺខេម បានឱ្យដឹងថា សិចក្នុងខណៈពេលមានអារម្មណ៍ល្អ គឺអាចសាក ល្បងដំណើរការដោយចង្វាក់យឺតៗ តែវាអាចធ្វើឱ្យកើតមានអារម្មណ៍យ៉ាងរលូនបំផុត ពីព្រោះខណៈដែលអ្នកមានសិចរាងកាយនឹងលំហូរចេញ នូវសារធាតុម្យ៉ាងឈ្មោះអង់ត្រូហ្វីន ជួយឱ្យអារម្មណ៍កាន់តែស្រស់ស្រាយ ។ អ័រម៉ូនប្រភេទនេះវាជួយ សាងនូវភាពជិតស្និទ្ធ និងធូរស្រាលមុននឹងវិវឌ្ឍន៍ ទៅរកសកម្មភាពពេញបរិបូរណ៍ ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយប្រសើរបំផុត ។
ជាការពិតសិចប្រភេទនេះមិនមែនជា សិចពុះកញ្ជ្រោលរហូតដល់កំរោលចូលធ្វើឱ្យធ្លាក់ពីលើគ្រែអស់នោះទេ ។ ផ្ទុយទៅវិញវាជាសិចដែលតភ្ជាប់ជាមួយនឹងអារម្មណ៍របស់អ្នកទាំងពីរឱ្យស៊ីចង្វាក់ ។ អ្វីដែលមិនអាចមើលរំលងនៅពេលនោះ គឺការស្ទាបបបោសអង្អែលយ៉ាងស្អិតល្មួត គឺវាប្រសើរជាងការផ្តោតសម្រុកឱ្យឆាប់ដល់គោលដៅទៅតាមចំណង់ ។ ភាពស្អិតល្មួតដោយកាយជាមួយនឹងកាយ ផ្អឹបជាប់គ្នា ដោយកែវភ្នែកផ្តោតសម្លឹងចំគ្នាទៅវិញទៅមក និងបាតដៃទាំងទ្វេក្តោបជាប់គ្នា ពិតជាអាចធានាបានថា សិចក្នុងរាត្រីនោះមានសន្ទុះក្តៅគគុកជាក់ជាមិនខានឡើយ ។
លើសពីនេះទៅទៀតអ្នកមិនចាំបាច់ ព្យាយាមរក្សាទុកនូវល្បឿនយឺតៗ ទន់ភ្លន់ពេកនោះទេ តែគួរធ្វើដូចជាអ្នកទាំងពីរកំពុងតែរលាយខ្លួនចូលគ្នាម្តងបន្តិចៗ ។ ជាពិសេសខណៈ ពេលភាគីបុរសគេរុញអង្គជាតចូល អ្នកត្រូវ ព្យាយាមអត់ដង្ហើមទុកមួយសន្ទុះ បន្ទាប់មក ចាប់ផ្តើមព្រលែងខ្យល់ដង្ហើមចេញមកវិញ សន្សឹមៗនៅពេលភាគីបុរសគេដកអង្គជាត ។
ក្នុងខណៈនោះអ្នកកុំភ្លេចសម្លឹងឱ្យចំកែវភ្នែកដៃគូរបស់ខ្លួន ខណៈពេលអង្គជាតគេសម្ងំនៅក្នុងរាងកាយអ្នក ឬអាចផ្តោតសម្លឹងមើលពីការប្រតិកម្មនៅពេលគេមានអារម្មណ៍ឈានដល់គោលដៅ ។ ចំណុចល្អនៃសិចប្រភេទនេះផ្តល់នូវភាពស្រឡាញ់ពោរពេញទៅដោយបទ ពិសោធន៍ ដែលមានការទំនាក់ទំនងរវាងគ្នា នឹងគ្នា ៕