រថយន្ត​នី​ស្សាន់​បើក​បុក​យុវជន​២​នាក់ ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រយះ​ពោះវៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​រយះ​ពោះ​ធ្លាយ​ពោះវៀន​ដូច គេ​ចាប់​វះ ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច​មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​ម៉ាក​នី​ស្សាន់​១​បាំង​កន្លះ​មួយគ្រឿង​បើក​លឿន​ដូច​ហោះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃទី​១២ មីនា ២០១៤ ស្ថិតនៅ​កំណាត់​ផ្លូវជាតិ​៣ ត្រង់ចំណុច​មុខ​សួន​ឧស្សាហកម្ម​វឌ្ឍន​:២ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​នោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ពួកគេ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ និង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1-CA8157 ពួកគេ​មិនមាន​លិខិត​សម្គាល់​ខ្លួន ឬ​អត្តសញ្ញាណប័ណ្ណ​នៅជាប់​ខ្លួន​នោះឡើយ ។

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿ​យ៉ាង​លឿន​ទំនង​ស្រវឹងស្រា​ផង​នោះបាន​ចេញពី​ហូប​ការ​មិត្ត​ភ័​ក្រ​នៅ​ខេត្តកណ្តាល ហើយ​ធ្វើដំណើរ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ។ លុះ​ម​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្ត​ហ៊ីយ៉ានដាយ ប្រភេទ​កូរ៉េ មួយ​តោន​កន្លះ​. ពណ៌​ខៀវ​មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​ម៉ូតូ​និ​ច​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​និ​ច​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវ​ចូលទៅក្នុង​វាលស្រែ​ខូចខាត​ទាំងស្រុង​ចំណែក​យុវជន​២​នាក់ ជា​ម្ចាស់​ម៉ូតូ គឺ​ម្នាក់​ត្រូវ​រថយន្ត​អូស​ជាង​២០​ម៉ែត្រ​ទើប​ខ្ទាត​ចេញ ត្រូវស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម នឹង​ម្នាក់ទៀត​ខ្ទាតចូល​ក្នុង​គុម្ព​ព្រៃ​ជុង​នឹង​ដើមឈើ​ធ្លាយ​ពោះ រងរបួស​ធ្ងន់ធ្ងរ​បា​ន​រថយន្ត​សា​ម៉ុ​យមក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។  ភ្លាមៗ​នោះ រថយន្ត​បង្ក​ក្រោយ​ដឹងថា បុក​មនុស្ស​ស្លាប់​បែបនេះ​ក៏​ព្យាយាម​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អន្តរាគមន៍ និង​យក​ម៉ូតូ​ជនរងគ្រោះ និង​សព​ជនរងគ្រោះ ទៅ​រក្សា​នៅ​អធិការដ្ឋាន រង់ចាំ​ក្រុមគ្រួសារ​សព​ឲ្យ​មក​ទទួលយក​សព​ជនរងគ្រោះ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

13-3-2014 13-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published