បុក​អូស​ជាង​២០​ម៉ែត្រ តែ​សំណាង​គ្មាន​អ្នករបួស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រថយន្តស្ទូច​ធុន​ធំ​មួយគ្រឿង ម៉ាក​ហ៊ី​យន់​ដាយ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A-0607 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ប្រុស អូន អាយុ​២៥​ឆ្នាំ ស្នាក់​ផ្ទះជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​បើក​យ៉ាង​លឿន​វ៉ា​គេឯង ហើយ​បាន​វាក់​ជាមួយនឹង​រថយន្ត​ដែល​នៅខាងមុខ ក៏​ជាន់​ហ្វ្រាំង ធ្វើឱ្យ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គូ​ពី ពាក់​ស្លាក​លេខ​ក្រចេះ​1C-13448 ដួល​ចូលទៅ​ខាងក្រោម​រថយន្ត បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ស្រាល ។​

 

​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៣  ខែ​មីនា ឆ្នាំ​២០១៤ នៅមុខ​អគារ​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។ ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ឌុប​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​២០​ដូចគ្នា  ។

 

​ប្រភព​បាន​បន្តថា នៅពេលដែល​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​អូស​ប្រវែង​ជិត​២០​ម៉ែត្រ​ទើប​ឈប់ ហើយ​នៅពេល​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់​ដួល​ច្រឡោត​តោង​តូង​ខ្ទាត​ចេញ​ឆ្ងាយ​ពី​កង់​រថយន្ត ទើបបាន​រួចខ្លួន​ដោយ​គ្រាន់តែ​រលាត់​ដៃជើង​តែប៉ុណ្ណោះ ៕

13-3-2014 13-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published