ដោយសារ​ប្រពន្ធ​មាន​ជំងឺ ពេល​ភ្លើងតណ្ហា​ឆេះ​ដល់​ចំណុចកំពូល ចាប់រំលោភ​ក្មួយ​ស្ត្រី​ដែលមាន​ផ្ទៃពោះរហូត​ឆ្អែតឆ្អន់ ដើម្បី​បញ្ចុះ​សីតុណ្ហភាព​ចំណង់​

, , Leave a comment

​ខេត្តស្វាយរៀង ៖ បុរស​ល្មោភកាម ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​នារី​រងគ្រោះ​ដែលមាន​ផ្ទៃពោះ​៧​ខែ រហូត​បានសម្រេច ខណៈដែល​ប្តី​នាង​ទៅ​ស៊ីឈ្នួល​កា​ប់​​អំពៅ​ឱ្យគេ​នៅ ព្រំដែន​វៀតណាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ មីនា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នៅក្នុង​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេ​ត្ត​ស្វា​យ​រៀង ។

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា សារ៉ាន់ អាយុ​៣៥​ឆ្នាំ ដែលមាន​ប្រពន្ធ និង​កូន​៤​នាក់ ជា​កសិករ និង​មាន​ទីលំនៅ​ផ្ទះ​ក្បែរ​ស្ដ្រី រងគ្រោះ​និង​ត្រូវជា​ពូ​សាច់ថ្លៃ ។ ចំណែក ស្ដ្រី​រងគ្រោះ​ឈ្មោះ ស​.​រ​.​ណ អាយុ​២៣​ឆ្នាំ មាន​ប្ដី​ឈ្មោះ ស​.​វ​.​រ អាយុ​២៥​ឆ្នាំ មាន មុខរបរ​ជា​កម្មករ​ស៊ីឈ្នួល​កាប់​អំពៅ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

 

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​ថា ដោយសារតែ​ការប្រព្រឹត្ត​អំពើ​ដ៏​គម្រក់​នេះ ប្តី​នាង​ក៏បាន​ប្តឹងទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត ឱ្យ​ចាប់ខ្លួន ។ ដោយមាន​ជីវភាព​ក្រី​ក្រ ប្តី​របស់​នាង​និង​ឪពុកម្តាយ​បាន​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​ឱ្យគេ​នៅ​ព្រំដែន​វៀតណាម​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ថ្ងៃទី​១០ មីនា នោះ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​នាង​នៅចាំ​ផ្ទះ​ម្នាក់ឯង ពេ​លនោះ​ជន​ល្មោភកាម​ដែលជា​ឪពុកមា​សាច់ថ្លៃ​ដែលមាន​ផ្ទះ​នៅ ជិតគ្នា ឃើញ​ឱកាសល្អ​ក៏​ចូលទៅ​ចាប់​នាង​រំលោភ​រហូត​បានសម្រេច ហើយ​គំរាមថា បើ​នាង​ហ៊ាន​និយាយប្រាប់​ឪ​ពុ​ក​ម្តា​យ​​ និង​ប្តីគេ​នឹង​សម្លាប់ចោល ។​

 

​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១០ មីនា ទើប​ប្តី​និង​ឪពុកម្តាយ​ត្រឡប់មក​ដល់ផ្ទះ​ឃើញ​ប្រពន្ធ​-​កូនស្រី អង្គុយ​យំ​ក៏​សួរនាំ​ទើប​នាង​ប្រាប់​ពី​ការចាប់រំលោភ​នេះ ។ ពេលនោះ​រូបគាត់​ជា​ឪពុ​កម្តាយ​និង​កូនប្រសា​ស្រឡាំងកាំង ហួសចិត្ត ក៏​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​ឱ្យ​ចាប់ខ្លួន​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ។ នៅ​ចំពោះមុខ​នគរបាល​ជន​គម្រក់​នេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ប្រាកដ​មែន ព្រោះ​គេច​ង់​រួមភេទ​ពេញបន្ទុក​តែ​មិនអាច​ទៅរួច​ដោយសារ​ប្រពន្ធ​មាន​ជំងឺ​ជា​យូរ​ខែ​មកហើយ​ពុំ​អាច​រួមភេទ​បាន ។​ ​ពេល​កំពុងពុះ​ក​ញ្ជ្រោល​ខ្លាំង ស្រាប់តែ​ឃើញ​ក្មួយ​អង្គុយ​នៅមុខ​ផ្ទះ​ម្នាក់ឯង ក៏​ចូលទៅ​ចាប់​អូស​ចូលក្នុង​ផ្ទះ​រំលោភ​តែម្តង ។

 

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ សមត្ថកិច្ច​​​បាន​រៀប​ចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕

13-3-2014

 

Leave a Reply

(*) Required, Your email will not be published