តុលាការ​សម្រេច​ឃុំខ្លួន​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ប្រុស​ស្រី​៦​នាក់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤​តុលាការ​បានសម្រេច​ឃុំខ្លួន​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ប្រុស​ស្រី​៦​នាក់ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នៅក្នុង​៤​ករណី​ផ្សេងគ្នា​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤​នៅ​ស្រុក​កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់បាន​នៅក្នុង​ករណី​៣​ផ្សេងគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា នៅក្នុង​ស្រុក​កំពង់ត្រឡាច​ក្នុងនោះ​ចាប់បាន​ចំនួន​៥​នាក់​គឺ ទី​១.​ឈ្មោះ ហា អូន អាយុ​២៥​ឆ្នាំ ទី​២.​ឈ្មោះ ប៊ុន គឹម​សៀន អាយុ​២៤​ឆ្នាំ ទី​៣.​ឈ្មោះ ទេព វ៉ាន់​នី (​ស្រី​) អាយុ​១៩​ឆ្នាំ ពេល​ចាប់ខ្លួន​ពួកគេ​ទាំង​៣​នាក់​មាន​អាវុធខ្លី​១​ដើម​នៅជាប់​ខ្លួន ទី​៤.​ឈ្មោះ សុខ សុផល អាយុ​២៣​ឆ្នាំ ទី​៥.​ឈ្មោះ សូ សុផល អាយុ​៣៥​ឆ្នាំ​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ពួកគេ​ទាំង​៥​នាក់​រួមមាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣២​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៥​គ្រឿង​ទូរស័ព្ទដៃ​៥​គ្រឿង ប្រាក់​សរុប​២១​ម៉ឺន​រៀល​ម៉ូតូ​២​គ្រឿង អាវុធខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​គ្រាប់​១០​គ្រាប់ និង​សម្ភារៈប្រើប្រាស់​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

 

​ដោយឡែក​ករណី​មួយទៀត​សមត្ថកិច្ច​នគរបាល​ខេត្ត និង​ក្រុង​បាន​ស្ទាក់​ចាប់បាន​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ជា​ស្ត្រី​ម្នាក់​ឈ្មោះ សេន ដា អាយុ​៣១​ឆ្នាំ​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែមីនា នៅ​ចំណុច​សួនច្បារ​ផ្សារ​ក្រោម ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ទូរស័ព្ទដៃ​២​គ្រឿង ប្រាក់​៤​ម៉ឺន​៥​រយ​រៀល ប្រាក់​ដុល្លារ​១៥០​ដុល្លារ និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​ជនល្មើស​ទាំង​៦​នាក់ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​បញ្ជូន​មកកាន់​សាលាដំបូង ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា​នេះ​ដើម្បី​ប្រគល់ជូន​លោក​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​តាម​នី​តិ​វិធី​ច្បាប់​៕

13-3-2014

 

Leave a Reply

(*) Required, Your email will not be published