មន្ត្រីជលផល សី ស៊ី​ល័យ គាប​ជំរិត​ប្រាក់​២៣.០០០​បាត​ពី​ឈ្មួញ ជា​ថ្នូរ​នឹង​ការដោះលែង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ មន្ត្រីជលផល​ឈ្មោះ សី ស៊ី​ល័យ ចាប់បាន​អណ្តើក​នាំចូល​ពី​ថៃ​ចំនួន​២​កា​រ៉ុង នៅ​ចំណុច​កន្លែង​លក់​សំបុត្រ​រថយន្តក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​វត្ត​ប៉ា​លិ​លេ​យ្យ ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​យកលុយ​ចំនួន​២៣.០០០​បាត​(​ស្មើ​៦០០​ដុល្លារ​) រួច​ដោះលែង​ទៅវិញ​ទាំងយប់ ។ ក្រោម​ដំណក់ទឹកភ្នែក​រលីងរ​លង ស្ត្រី​ឈ្មួញ​បាន​រៀប​រាប់ទាំង​អួល​ដើម​.​កថា គាត់​ត្រូវបាន​មន្ត្រីជលផល​៤​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ស្លៀកពាក់​ស៊ីវិល បានមក​សម្លុត​គំរាម​ចាប់គាត់​ដាក់គុក ព្រោះ​គេ​ដឹងថា គាត់​រកស៊ី​ដឹក​អណ្តើក​ពី​ជាយដែន​ថៃ ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​។​

 

​ស្ត្រី​រូបនេះ​បាន​រៀបរាប់​បន្ថែមថា អណ្តើក​ទាំងនោះ​គឺ​គាត់​ទិញ​ពី​ផ្សារ​ថៃ​ក្នុងតម្លៃ​១៥០០​បាត អណ្តើ​កជាង​៣០​ក្បាល​យក​ចូលមក​កម្ពុជា តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​នាំយកទៅ​ឲ្យ​ម៉ូយ​តាម​ភោជនីយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ។ ពេលដែល​គាត់​មកដល់​កន្លែង​លក់​សំបុត្រ​រថយន្តក្រុង​ស្រាប់​តែមាន​ក្រុម​ជលផល មករក​រឿង​គាត់ និង​ឃាត់​គាត់​យកទៅ​សួរ​នាំនៅ​ស្នាក់ការ​របស់​ពួកគេ​ខាងក្រោយ​ផ្ទះសំណាក់​ភ្នំ​ពេជ្រ ហើយ​ការសួរនាំ​នោះ​គ្មាន​សួរនាំ​អី ក្រៅពី​គំរាមកំហែង​យក​គាត់​ញាត់​គុក បើ​មាន​លុយ​បង់​ឲ្យ​ពួកគេ​១​ពាន់​ដុល្លារ ទើប​រួចខ្លួន​។ ដោយ​ភ័យខ្លាច​មន្ត្រីជលផល​ប៉ោយប៉ែត​ធ្វើបាប គាត់​ទៅសុំ​ខ្ចីលុយ​បងប្អូន​ទាំងយប់​មក​បង់​ឲ្យ​មន្ត្រី​ទាំងនោះ ដែល​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ​២៣០០០​បាត (​ស្មើ​៦០០​ដុល្លារ​) ទើប​គេ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ​។​

 

​ឈ្មួញ​រូបនេះ​បានបញ្ជាក់​ថា​របរ​នេះ​មិនមែន​គាត់​ទើបតែ​រកស៊ី​ទេ គាត់​រកស៊ី​មក​យូរ ហើយ​បង់​ឲ្យ​លុយ​ឲ្យ​អស់លោក​មន្ត្រីជលផល​តែ​រហូត ហើយ​ថ្ងៃនេះ​ចាប់​អណ្តើក​គាត់​គឺ​ដោយសារ​រឿង​មិនត្រូវ​ថ្លៃ​គ្នា​។​

 

​លោក សី ស៊ី​ល័យ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ពិតជា​មាន​ករណី​នោះ​មែនហើយ​ការពិន័យ​ប្រាក់​ពី​ស្ត្រី​រូបនោះ​ក៏មានដែរ តែ​យើង​ពិន័យ​តាម​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​៕

13-3-2014 (2) 13-3-2014 (3) 13-3-2014 13-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published