ប្រទះឃើញ​សព​ទារក​ដែល​ត្រូវ​ស្រមោច​រោម ក្រោយ​ម្តាយ​ចិត្ត​អប្រិយ​បំបរបង់​ចោល​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ភាព​គ្មាន​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​ខ្លួន​ប្រព្រឹត្ត និង​ការ​លទ្ធភាព​ចិញ្ចឹម​ជា​ប្រភព​នៃ​ការ​បំបរបង់​កូន​ចោល ដែល​បង្ក​កា​រ​ភ្ញា​ក់​ផ្អើ​ល ខណៈដែល​ប្រទះឃើញ​សាកសព​ទារក​ដែល​មិនទាន់​ជ្រុះ​ផ្សិត ត្រូវ​ស្រមោច​រោម​ជុំជិត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៦​និង​១៤​នាទី​នៅ​ចំណុច​រណ្ដៅ​កុង ស្ថិតក្នុង​ភូមិ​ស្ពាន​ថ្មី ឃុំ​រកា កោង​២ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នៅក្បែរ​សព​ទារក​សមត្ថកិច្ច​រកឃើញ​សម្ភារ​មួយចំនួន​ដូចជា ស្រោមដៃ​១​គូ ស្រោមជើង​១​គូ អៀម ក្មេង​៣​សម្រាប់ ស្បោង​កៅស៊ូ​១ សា​រ៉ុង​១ កន្សែងពោះគោ​១ ក្រដាស​១​ប្រអប់ ម្សៅ​ទឹកដោះគោ​១​កំប៉ុង​និង​ក្បាលដោះ​សម្រាប់​បៅ​១ ។ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទារក​ដែល​គេ​ប្រទះឃើញ​នេះ​អាច​ម្ដាយ​ដឹក​មក​យក​ចោល​ក្រោយពី​សម្រាល​រួច ហើយ​ត្រូវ​កំដៅថ្ងៃ​និង​ខ្យល់​ព្រមទាំង ស្រមោច​រោម​ខាំ​ផង​នោះ​ទើប​បណ្ដាលឱ្យ​ទារក​ស្លាប់​តែម្ដង​មុនពេល​គេ​ប្រទះឃើញ ។ ក្រោយ​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច បានប្រគល់​សាកសព​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចាត់ចែង​បញ្ចុះ​នៅ​កន្លែង​ប្រទះឃើញ​តែម្តង​៕

13-3-2014

 

Leave a Reply

(*) Required, Your email will not be published