ប្រទេសចិន ៖ ប្រភពពីគេហទំព័រកម្សាន្តដ៏ពេញនិយមរបស់ចិនបានចេញផ្សាយថា កំពូលតារាម៉ូដែលសិចស៊ីចិនកូនភ្លោះមួយគូគឺនាង Zhu Wen និងនាង Zhu Jing បានចាប់ដៃគ្នាមកបង្អួតសម្រស់ក្នុងកម្មវិធីតាំង ពិព័រណ៍រថយន្ត ធ្វើឲ្យអតិថិជន និងទស្សនិកជនដែលបានទស្សនាតាមប្រព័ន្ធអនឡាញមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់គ្នា។
ក្នុងកម្មវិធីដែលពោរពេញទៅដោយកំពូលតារាម៉ូដែលល្បីទាំង ក្នុងប្រទេស និងក្រៅប្រទេសនេះធ្វើឲ្យអតិថិជន និងទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសម្រស់ដ៏ស្រស់ស្អាត និងសិចស៊ីរបស់កំពូលតារាម៉ូដែលកូនភ្លោះមួយគូរនេះ ដែលមើលទៅដងខ្លួនស្រឡូនគួរជាទីក្នក់ក្នាញ់បំផុត លើសពីនេះតារាម៉ូដែលទាំងពីរនេះបានធ្វើឲ្យប្រុសៗខំដកកចំហមាត់ បើកភ្នែកធំៗបាញ់ឆ្ពោះទៅរកនាងដោយអ្នកខ្លះមិនទាំងព្រិចភ្នែកទៀតផង ។
កំពូលតារាម៉ូដែលវ័យក្មេងទាំងពីរគឺ នាង Zhu Wen និងនាង Zhu Jing ត្រូវបានអតិថិជន និងទស្សនិកជនដែលចូលចិត្តទស្សនាតាមប្រព័ន្ធអនឡាញដាក់កិត្តិនាមថា នាងទាំងពីរជាកំពូលតារាម៉ូដែលចិនតៃវ៉ាន់ដោយសារតែពួកនាងទទួលបានការគាំទ្រយ៉ាងច្រើន តាមប្រព័ន្ធអនឡាញអំពីភាពសិចស៊ី និងសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេដែលត្រូវជាកូនភ្លោះនឹងគ្នា៕