ការហាត់​ប្រាណ​ប្រសើរ​ជាង​ការ​តម​អាហារ ក្នុងការ​បញ្ចុះទម្ងន់

, , Leave a comment

​អ្នកជំនាញ​បានឱ្យដឹងថា ប្រសិនបើ អ្នក​ត្រូវ​ជ្រើសរើស​រវាង​របប​អាហារ ឬ ការហាត់​ប្រាណ​ដើម្បី​បញ្ចុះ ទម្ងន់ ចូរ​ជ្រើសរើស​ការហាត់​ប្រាណ ។  ការសិក្សា​ថ្មី​បានឱ្យដឹងថា វា​ជា​ការល្អ​ដែល​ត្រូវយក​ការហាត់​ប្រាណ​ជាជាង​ប្រកាន់យក ការកាត់បន្ថយ​នូវ​បរិមាណ​អាហារ​ដែល​អ្នក​បរិភោគ ។ ម្យ៉ាងទៀត​នោះ​ជា​គោលបំណង​ដូចគ្នា​ក៏ដោយ គឺ​ការប្រើប្រាស់​ថាមពល​ឱ្យបាន​ច្រើនជាង​ការ​ស្តុក​ទុក​របស់​អ្នក ការហាត់ ប្រាណ​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន ។ អ្នក​ដែល​មិន​ហាត់ប្រាណ​មាន​និន្នាការ​ជាសះស្បើយ អ្នក​កាន់តែខ្លាំង មាន​សាច់ដុំ​មាំ​ណែន​ល្អ ឯ​អ្នក​តម​អាហារ​មាន​និន្នាការ បាត់បង់​ដុំ​ក៏ដូចជា​កម្លាំង​សាច់ដុំ ។​

iPod (2)

​លោក អេ​ដ​វដ វេស អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខភាព​Doisy នៃ​សាកល វិទ្យាល័យ​Saint Louis បានឱ្យដឹងថា “​ប្រសិន​អ្នកណាម្នាក់​ចង់ដឹងថា តើ​គេ​គួរ​តម​អាហារ ឬ ហាត់ប្រាណ​ដើម្បី​បញ្ចុះទម្ងន់ នោះ​ខ្ញុំ​នឹង​ឆ្លើយថា​ហាត់ប្រាណ​” ។ លោក វេស និង សហការី​បានធ្វើការ​សិក្សា​ទៅលើ​មនុស្ស ៣៤ នាក់ មាន​អាយុ​ពី ៥០ ទៅ ៦០ ឆ្នាំ ដែលជា​អ្នក​ធាត់​លើស​ទម្ងន់ ។ ក្នុងចំណោម​អ្នកចូលរួម​សិក្សា​នោះ​មាន ១៨ នាក់ ជ្រើស​រើសយក​ការ​តម​អាហារ ។ រីឯ ១៦ នាក់​ទៀត ប្រកាន់យក​ការហាត់​ប្រាណ ។​

iPod (1) 

​ក្រុម​អ្នក​តម​អាហារ​បាន​កាត់បន្ថយ​ការ​នាំចូល​កាឡូរី ១៦ ភាគរយ នៅ ៣ ខែ​ដំបូង និង ២០ ភាគរយ​នៅ ៩ ខែ​បន្ទាប់ ។ ឯ​ក្រុម​អ្នក​អ្នក​ហាត់ប្រាណ​ធ្វើការ​ហាត់ប្រាណ​ប​ញ្ឆោះ​កាឡូរី ១៦ ភាគរយ នៅ ៣ ខែ​ដំបូង និង ២០ ភាគរយ នៅ ៩ ខែក្រោយ ។ ក្រុម​ទាំងពីរ​មានការ​ថយចុះ​ទម្ងន់​ពី ៩ ភាគរយ ទៅ ១០ ភាគរយ ដូចគ្នា ប៉ុន្តែ​អ្នក​តម​អាហារ​បាត់បង់​ដុំ​សាច់ដុំ ឯ​អ្នក​ហាត់ ប្រាណ​មិន​បាត់បង់​ដុំ​សាច់ដុំ​ឡើយ ។ ទោះជា​យ៉ាងណា​លោក វេស សង្កត់ធ្ងន់ថា វា​ជាការ​ចាំបាច់​ដែលថា ការ​តម​អាហារ​មិនត្រូវ​បាន​គេ​មើលឃើញ្ញថា ជា​រឿង​អាក្រក់​នោះទេ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ក្នុងការ​កាត់ បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ ហើយ​មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចុះទម្ងន់ ។ លើសពីនេះទៅទៀត​យោងទៅលើ​ការសិក្សា ជាច្រើន​បានឱ្យដឹងថា​មានលទ្ធភាព​ពិតប្រាកដ​មួយ​ដែលថា ការកម្រិត​កាឡូរី ផ្តល់នូវ​អត្ថប្រយោជន៍ ដែល​មិនអាច​សម្រេច បាន​តាមរយៈ​ការបញ្ចុះ​ទម្ងន់​ដោយ​ការហាត់​ប្រាណ​” ៕

 

Leave a Reply

(*) Required, Your email will not be published