កើតមាន​អំពើហិង្សា ធ្វើ​ឲ្យ​បុរស​ម្នាក់​យក​សង្ខារ ជា​អាជ្ញាកណ្តាល​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ដោះស្រាយ​បញ្ហា​ដោយ ការបញ្ចប់​ជីវិត​ខ្លួន​ជាមួយនឹង​ថ្នាំ​បាញ់​កក់ គ្រាន់តែ​មានទំនាស់​ពាក្យសម្តី​ជា​ប្រពន្ធ តែ​ត្រូវ​អ្នកស្រុក​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រួច​ផុតពី​សេចក្តីស្លាប់ ។ ករណី​បុរស​គិត​ខ្លី​សម្លាប់​ខ្លួនឯង​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​កំពង់​រាំង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹងថា  បុរស​ដែល​គិត​ខ្លី​នោះ​មានឈ្មោះ ជឿន អាយុ​៣៣​ឆ្នាំ មានកូន​៣​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ តែម តឹ​ម អាយុ​៣០​ឆ្នាំ និង​មានកូន​៤​នាក់ ។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅមុន​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​ឈ្លោះ​ទាស់សំដី​គ្នា​យ៉ាងខ្លាំង​ជាមួយ​ប្រពន្ធ ។ បន្ទាប់ពី​ប្រកែក​គ្នា​រួច​បុរស​ជា​ប្តី​បាន​ដើរទៅ​ស្រែប្រាំង​បាត់ ដោយមាន​ការសង្ស័យ កូន​បាន​ដើរ​តាមរក ក៏​ប្រទះឃើញ​ឪពុក​កំពុង​ក្អួតចង្អោរ​យ៉ាងខ្លាំង ហើយ​ដៃ​មាន​កាន់​ដប​ដាក់​ថ្នាំ​បាញ់​កក់ ក៏​រត់​មក​ប្រាប់​ម្តាយ​និង​អ្នកភូមិ​ជួយ​ដឹក​ទៅ កាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។ ជា​សំណាងល្អ គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​រួចផុត​ពី សេចក្តីស្លាប់ ៕

12-3-2014

 

Leave a Reply

(*) Required, Your email will not be published