គ្រូបង្រៀន​នៅ​សាលា​ភាសា​មី​ហ្គី​វេ ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ដោយ​មិនដឹង​មូលហេតុ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ គ្រា​ដែល​ប្រទះឃើញ​គ្រូបង្រៀន​សាលា​ឯកជន​ម្នាក់ បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ដោយ​មិនដឹង​មូលហេតុ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនាឆ្នាំ​២០១៤ ស្ថិតនៅ​ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ​៦ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធី ធា អាយុ​២៧​ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលា​ភាសា​មី​ហ្គី​វេ ស្នាក់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​រហាល ឃុំ​ជា​ជរ ស្រុក​កំចាយមារ ខេត្ដ​ព្រៃវែង ។

 

​តាម​ប្រភព​របាយការណ៍​ពី​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់ថា មុនពេល​កើតហេតុ​មាន​គ្រូបង្រៀន​ជា​មិ​ត្ដ​ភក្ដិ​មិនឃើញ​ជនរងគ្រោះ​ទៅ​បង្រៀន​ដូច​ សព្វ ដង​ក៏​ទូរស័ព្ទ​សាកសួរ​មូលហេតុ ប៉ុន្ដែ​ទូរស័ព្ទ​មិន​ចូល​ក៏​នាំគ្នា​ទៅ​មើល​ដល់​ផ្ទះជួល ។ ពេលនោះ​ស្រាប់តែ​ឃើញ​បន្ទប់ ជួល​បិទទ្វារ​ពួកគេ​ក៏​គោះទ្វារ​ស្រែកហៅ តែ​មិនឮ​ឆ្លើយតប ដោយមាន​ការសង្ស័យ​ទើប​នាំគ្នា​គាស់​បង្អួច​ចូលទៅ​មើលឃើញ​ជនរងគ្រោះ​ដេកស្លាប់​មិនដឹង​តាំងពី​ពេលណា​មក ។ ដោយឡែក​មិ​ត្ដ​ភក្ដិ​ជនរងគ្រោះ​វិញ​នាំគ្នា​និយាយថា​សង្ស័យ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ស្នាមរបួស​រើ​ឡើងវិញ​បន្ទាប់ពី​ចោរ​បាញ់​ចំពោះ​ប្លន់ ម៉ូតូ​ កាលពី​១​ខែ​មុន​ហើយ​ព្យាបាល​មិនទាន់​ជាសះស្បើយ​។​

 

​ក្រោយពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅពិនិត្យ និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់បាន​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះឡើយ ៕

 

12-3-2014

 

Leave a Reply

(*) Required, Your email will not be published