ប្រើ​សម្រស់​សង្សា​រាយ​អន្ទាក់​ស្ទាក់​ប្លន់​ម៉ូតូ​ជនរងគ្រោះ សំណាងអាក្រក់​ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្រើ​សម្រស់​រាយ​ជា​អន្ទាក់​ស្ទាក់​វាយ​ប្លន់​ម៉ូតូ​ជនរងគ្រោះ ។ ករណី​វាយ​ប្លន់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ​២៤៧ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ សន សត្យា​ត្រា​ពេជ្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ទីកន្លែង​ស្នាក់នៅ​មិន​ពិត​ប្រាកដជា​អ្នកដៃដល់​វាយ​ប្លន់​យក​ម៉ូតូ ទី​២-​ឈ្មោះ រឿន ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ផ្សារ​សេរីភាព សង្កាត់​មិ​ត្ដ​ភាព ខណ្ឌ​៧​មករា ទី​៣-​ឈ្មោះ ហង្ស ស្រី​ពៅ អាយុ​២៣​ឆ្នាំ មុខរបរ​រត់​តុ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ជំនាញ​ខាង​ប្រើ​សម្រស់​ជា​ធ្នាក់​ទាក់​ប្រុស ដើម្បីឱ្យ​បក្ខពួក​ព្រួត​វាយ​ប្លន់​យក​ម៉ូតូ ។

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ឈ្មោះ ហង្ស ស្រី​ពៅ បន្លំ​ធ្វើជា​ស្រី​បម្រើ​ផ្លូវភេទ​ដោយ​ឈរ​នៅតាម​ផ្លូវ​សាធារណៈ​ចាំ​ហៅភ្ញៀវ​យកទៅ​ដេក ដោយ​ជនសង្ស័យ​កំពុងតែ​និយាយ ចរចា​គ្នា​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​នោះបាន​ចេញមុខ​មក​រួច​នាំគ្នា ព្រួត​វាយ​ជនរងគ្រោះ​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​រត់ចោល​ម៉ូតូ​បាត់​រួច​ពួកគេ​ជិះ​ម៉ូតូ​ជន រងគ្រោះ​គេចខ្លួនបាត់​តែម្ដង ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

12-3-2014

 

Leave a Reply

(*) Required, Your email will not be published