សាង​ជីវិត​ថ្មី លើដី​ក្រុង បែរ​ផុង​ធ្លាក់ចូល​រណ្តៅ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នាំមក​សាកសួរ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​៩ មីនា នៅក្នុង​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ កែវ ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​បុរស​ម្នាក់​ដែលជា​សង្សារ​បាន​រត់គេច​ខ្លួន ។​

 

​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​និយាយ​រៀបរាប់​ប្រាប់ថា បន្ទាប់ពី​មានការ​លែងលះ​ជាមួយ​ប្តី​ហើយ​ចូលមក​រាជធានី​ភ្នំពេញ និង​ដោយសារតែ​គ្មាន​មុខរបរ​ពិតប្រាកដ​នោះ ធ្វើឱ្យ​ស្ត្រី​ម្នាក់នេះ​ក្លាយជា​ស្ត្រី​រកស៊ី​បម្រើ​ផ្លូវភេទ តាម​សួនច្បារ​ម្តុំ​មុខ រ៉ា (​សួនច្បារ​ផ្សារ​ចាស់​) ប៉ុន្តែ​អ្វី​ដែលជា​អកុសល ស្ត្រី​ម្នាក់នេះ​បាន​ជួប​ជាមួយ​បុរស​ម្នាក់​ដែលជា​អ្នកជួញដូរ​ថ្នាំញៀន រួមទាំង​ប្រើប្រាស់​ថ្នាំញៀន​ថែមទៀត​ផង ។ មកដល់​ត្រង់ចំណុច​នេះ​នាង​បាន​បន្តទៀតថា ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ នាង​បាន​ត្រូវ​បុរស​ម្នាក់​(​សង្សា​)​ឈ្មោះ ល័​ក្ខ យក​នាង​ទៅ​ដេក​ជាមួយ​ដោយ​មួយ​យប់​ឱ្យ​តម្លៃ​២០​ដុល្លារ ជា​រៀងរាល់ថ្ងៃ ។ ប៉ុន្តែ​ពេលដេក​នៅ​ជាមួយគ្នា​យូរៗ​ទៅ​ក៏​ក្លាយជា​គូសង្សារ​នឹង​គ្នា​ក៏បាន​ជួល​បន្ទប់​នៅ​ជាមួយគ្នា​ក្នុង​កន្លែងកើតហេតុ​នេះ​តែម្តង ។ ប៉ុន្តែ​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​៩ ខែមីនា ប៉ូលិស​បាន​ចុះទៅ​ចាប់​នាង​នៅក្នុង​បន្ទប់​ផ្ទះជួល ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ថ្នាំញៀន​ទៅវិញ ។ តែ​ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជាស​ម្តី​របស់​ជនសង្ស័យ​តែប៉ុណ្ណោះ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

11-3-2014

 

Leave a Reply

(*) Required, Your email will not be published