អាង​លើ​សំបុត្រ​មួយច្បាប់ សមត្ថកិច្ច​សន្និដ្ឋាន​ជនបរទេស​ចង​.​ក ធ្វើអត្តឃាត​ខ្លួន ថែមទាំង​មានលទ្ធភាព​ចងស្លាបសេក​ទៀត​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ហេតុការណ៍​ចម្លែក​ដែល​គួរ​ឲ្យ​ភ្ញាក់​ល​ផ្អើល​មួយ​បាន​ក្លាយជា​មន្ទិលសង្ស័យ តែ​សមត្ថកិច្ច​បាន​បែរជា​សន្និដ្ឋាន​ករណី​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​ទៅវិញ ។ ហេតុការណ៍​ដែល​សម្ថ​កិច្ច​សន្និដ្ឋាន​ផ្ទុយ​ពីស​ភាព​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ វេលា​ម៉ោង​១៦​និង​៤៥​នាទី នៅលើ​កោះ​តា​គាវ ស្ថិតក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

 

សាកសព​ជនបរទេស​ដែល​គេ​ប្រទះឃើញ​ចង​.​ក​មានឈ្មោះ DAVID CHANDLER  អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​អាមេរិក មានមុខ​ងារ​ជា​ទាហានជើងទឹក មក​កម្ពុជា ក្នុង​ដំណើរ​ទេសចរ​កម្សាន្ត ហើយ​បាន​ចូលមក​ស្នាក់​នៅក្នុង​បឹង​ហ្គា​ឡូ CORAL BECH កាលពី​ថ្ងៃទី​២ ខែមីនា ហើយ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែមីនា ដោយបាន​បន្សល់​នូវ​សម្ភារៈ​ក្នុង​បន្ទប់ ។ រហូតដល់​ថ្ងៃទី​៨ ខែមីនា​ទើប​មាន​គេ​ប្រទះឃើញ​សាកសព​បុរស​រូបនោះ​ចង​.​ក​នឹង​ខ្សែពួ​ទូក ដៃ​ទាំងពីរ​ចងស្លាបសេក​ទៅក្រោយ​ដោយ​ក្រមា ហើយ​សាកសព​មាន​សភាព​ហើម​ស្អុយ ។​

 

​យោងតាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា តាម​ការស្រាវជ្រាវ​រយៈ​ពេល​១​ថ្ងៃ​១​យប់ នៅ​ទីកន្លែង​កើតហេតុ​រួមជាមួយ​វត្ថុតាង​មួយចំនួន សមត្ថកិច្ច​អាចសន្និដ្ឋាន​ថា ករណីនេះ​គឺជា​ករណី​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង ព្រោះ​យោងតាម​ពាក្យ​បណ្តាំ​របស់​ជនរងគ្រោះ ដែល​បានសរសេរថា រូបគេ​សុំទោស​គ្រប់យ៉ាង​នូវ​អ្វីដែល​រូបគេ​បានធ្វើ​បែបនេះ រូបគេ​មាន​ទឹកប្រាក់​ចំនួន​៦.០០១​ដុល្លារ​នៅក្នុង​ស្រោមសំបុត្រ​ក្នុង​បន្ទប់​ថ្លៃ​ដឹកជញ្ជូន បើសិនជា​អាច​សូម​កប់​សព​របស់គេ​នៅ​មាត់សមុទ្រ​ផង ឯ​សម្លៀកបំពាក់​និង​សម្ភារៈ​សូម​ធ្វើការ​បរិច្ចាគ​ចុះ​។​

 

​បន្ទាប់ពី​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​រួចហើយ មានមតិ​ខ្លះ​ថា សាកសព​ជនបរទេស​រូបនេះ​មិនមែន​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ទេ ព្រោះ​ពុំដែល​មនុស្ស​ណា​ម្នាក់​មានលទ្ធភាព​ចង​.​ក​សម្លាប់ខ្លួន​នៅពេល​ដៃ​ទាំងពីរ​ចងស្លាបសេក​ទៅក្រោយ​នោះទេ ហើយ​ប្រសិនបើ​ជនរងគ្រោះ​ធ្វើអត្តឃាត​មែន​ចាំបាច់​អី​ចងដៃ​ខ្លួនឯង ។ ជុំវិញ​ករណីនេះ​អាចជា​ករណី​ឃាតកម្ម​ច្រើនជាង ៕

11-3-2014

 

Leave a Reply

(*) Required, Your email will not be published