បុគ្គលិក​ស្ថានីយទូរទស្សន៍ហង្ស​មាស មិន​ល្បី លើកដៃ​វាយ​មនុស្ស​ស្រី បាន​ត្រឹម​ល្បី​ក្នុង​ទំព័រ​កាសែត​

, , Leave a comment

​ខេត្តកណ្តាល ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង គ្រា​ដែល​បុរស​ដែលជា​គូ​ដណ្តឹង​បាន​លើកដៃ​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ជាច្រើន​ដៃ បង្ក​ហិង្សា​ចាប់វាយ​បោចសក់​បោក​ក្បាល​ផ្ទប់​ទៅនឹង​ជញ្ជាំង​ក្នុង​ទំនាស់​ពាក្យសម្តី​ជាមួយគ្នា​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងក្លែម ស្ថិតក្នុង​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បង្ក​ហិង្សា​ដោយ​ចេតនា​នោះ​មានឈ្មោះ គក ម៉េង​គាង អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​នៅ​ស្ថានីយទូរទស្សន៍​ហង្សមាស ​មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ​ដែលជា​គូ​ដណ្តឹង​ឈ្មោះ វន ឆវី អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ប្រភព​ស​ដដែល​បាន​បន្តទៀតថា មុន​កើតហេតុ​អ្នក​ទាំងពីរ​បាន​ឌុប​គ្នា​មក​ហូប​ស៊ុប​នៅ​កន្លែងកើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក ដោយសារ​ឥទ្ធិពល​នៃ​សុរា បានធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​និយាយ​ឌឺដង ផ្លែផ្កា​ដាក់​គូ​ដណ្តឹង របស់ខ្លួន​រហូត​បង្ក​ជា​ទំនាស់​ពាក្យសម្តី បន្ទាប់មក​ជនដៃដល់​បាន​ស្ទុះ​ទៅ​ចាប់​សក់​ក្បាល​នាង បោក​ផ្ទប់​ទៅនឹង​ជញ្ជាំង​ផ្ទះ​លក់​ស៊ុប រួច​ប្រើ​ដៃ​ដាល់​ក្បាលពោះ របស់​នាង ជាច្រើន​ដៃ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ ដែល​មក​ហូប​ស៊ុប ក្នុង​ហាង​ខាងលើ បាន​រត់​ប្រសេចប្រសាច ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ និង​នាំខ្លួន​ជនដៃដល់​មក​អធិការដ្ឋាន ដើម្បី​សាកសួរ និង​ចាត់វិធានការ​ដោះស្រាយ​។​

 

​ជនសង្ស័យ​ត្រូវ​ភាគី​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​បញ្ជូន​ជនដៃដល់ និង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្តកណ្តាល ។ ប៉ុន្តែ​ក្រោយពេល​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​ទទួលបាន​សំណុំរឿង​ខាងលើ បានធ្វើការ​សាកសួរ​ចម្លើយ​របស់​ជនសង្ស័យ រួច​សម្រេច​ឲ្យ​នៅក្រៅ​ឃុំ ។ បន្ទាប់​ពីនេះ​ខាង​ភាគី​នារី​រង​គ្រោះជា​គូរ​ដណ្តឹង គួរ​ដាក់ពាក្យ​ប្តឹង​បន្តទៀត ឬមួយ​ក៏​សម្របសម្រួល​នោះទេ​?៕

11-3-2014

 

Leave a Reply

(*) Required, Your email will not be published