ស្លាប់​២ របួស​២ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍រ​វាង​ម៉ូតូ និង​ម៉ូតូ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស ដែល​បង្ករ​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ខាងលិច​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោ​ភ​ណ្ឧ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​បាន​ជិះ​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ​កំពង់ចាម​1D-3889 ក្នុងទិសដៅ​ពី​កើត ទៅ​លិច​យ៉ាង​លឿន ដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ុ​តូ​មួយគ្រឿង​ទៀត​សេ​១២៥ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1H-8709 បើកបរ​ក្នុងទិសដៅ​ស្របគ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ដែលមាន​ឈ្មោះ ឡិច ឡើយ ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជា​និ​សិ​ត្ស និង​ម្នាក់ទៀត ឈ្មោះ ហាប់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ។ ចំណែក​ជន​រងរបួស​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ទាំងពីរ​ត្រូវ​យកទៅ​រក្សា​នៅ​អធិការដ្ឋាន​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

11-3-2014

 

Leave a Reply

(*) Required, Your email will not be published