ពេល​ជាតិ​សុរា​ចូលខ្លួន បង្ហាញ​អានុភាព​បងធំ កាន់​កាំបិត​ចូល​រោងការ ប្រើ​ហិង្សា​ប៊ិះ​ក្ស័យ​ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទទួលរង​របួសធ្ងន់​សល់​តែ​ដង្ហើមចង្រិត​ស្ទើរ​ស្លាប់ ខណៈដែល​សារជាតិ​នៃ​សុរាបាន​ជ្រាបចូល​ក្នុង​ខ្លួន ហើយ​បញ្ចេញ​នូវ​ឥទ្ធិពល​ដោយ​ទាញ​កាំបិត​ដេញ​កាប់​អ្នករាំ​កម្សាន្ត​ក្នុង​វង់ការ​មួយកន្លែង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​៩ ខែមីនា​ឆ្នាំ ២០១៤​ស្ថិតនៅក្នុង​ភូមិខ​១ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ដែលមាន​ម្ចាស់​ដើមការ និង​ភ្ញៀវ​កំពុងតែ​រាំលេង​យ៉ាង​សប្បាយ ស្រាប់​តែមាន​ក្រុម​ក្មេង​ជើង​មួយក្រុម​មាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់​បាន​កាន់​កាំបិត​គ្រប់ៗ​ដៃ បាន​ដើរ​សំដៅ​មក​ក្នុង​វង់រាំ​បម្រុង​កាប់​ដេញ​កាប់​ភ្ញៀវ​ដែល​កំពុង​រាំង​លេង​នោះ តែ ភ្ញៀវ​ដែល​កំពុង​រាំ​ព្រួត​ដេញ​វាយ​ក្រុម​ក្មេង​ជើងកាង​នោះ​វិញ ហើយ​ក្រុម​ក្មេង​ទំនើង​ទាំង​នោះបាន​រត់គេច មានតែ​ម្នាក់​ដែល​សំណាងអាក្រក់ ត្រូវបាន​ក្រុម​ភ្ញៀវ​នាំគ្នា​ព្រួត​វាយ​បណ្ដាល​ឲ្យ​រងរបួស​នៅក្នុង​ថ្លុកឈាម ។ ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ផងដែរ​។​

 

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​ដកហូត​វត្ថុតាង​មានកាំបិត បំពង់​ទីប​ដែលជា​ឧបករណ៍​ធ្វើ​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕

11-3-2014

 

Leave a Reply

(*) Required, Your email will not be published