រាជធានីភ្នំពេញ ៖ សេចក្តីស្នេហាបានធ្វើឲ្យមនុស្សហ៊ានលះនូវអ្វីគ្រប់បែបយ៉ាងមិនថា អាយុជីវិត ភាពស្មោះត្រង់ ក្តីស្រឡាញ់ ភាពតរភាព ដើម្បីបង្ហាញនូវចំណង់របស់ខ្លួនទៅកាន់ដៃគូ។ ចំណែកក្មេងស្រីម្នាក់នេះវិញ ព្រោះតែស្រឡាញ់ងប់ងល់ចំពោះបុរសជាសង្សាខ្លួន សុខចិត្តអារដៃខ្លួនឯង ដែលសម្រក់ឈាមជាឈ្មោះសង្សា ដែលជាមនុស្សខ្លួនស្រឡាញ់ស្មើរជីវិត ។
ពាក្យជាច្រើនឃ្លានដែលបានសរសេររៀបរាប់ជាភាសាខ្មែរ បែបឡាតាំងនោះបានឲ្យដឹងថា៖ “Nis ker jea kado smrab nhom ngai Birthday bos nhom hz nhom kor leng jea mnus mnak nis teat dae……. Thx for everything …….. Tae nhom jong brab tha O nov slanh b jam b r’hot…… ”ដែលមានន័យថា៖ “នេះជាកាដូរ សម្រាប់ខ្ញុំ ក្នុងថ្ងៃ Birthday របស់ខ្ញុំ ហើយក៏លែងជាមនុស្សម្នាក់នេះទៀតដែរ ! អគុណសម្រាប់អ្វីៗទាំងអស់តែខ្ញុំចង់ប្រាប់ថា អូននៅស្រឡាញ់បង នៅចាំបងរហូត !!!
ខាងលើនេះជា អត្ថបទដែលប្អូនស្រីមានគណនីបណ្តាញសង្គមឈ្មោះ Ah LyLy KomI-Yo បានសរសេរចែកចាយ ។ ចំណែកនៅក្នុងគណនីមួយផ្សេងទៀតក៏មិនខុសអីពីនេះទេ ដែលមានឈ្មោះ Oun Mei Real បានសរសេក្នុងទំព័រថា៖ “អូនយំ អូនពិបាកចិត្ត មកពីអូន ស្រឡាញ់បង តែបងមិនដែលយល់ពីអារម្មណ៍អូនមួយនេះទេ ….បងយល់តែអារម្មណ៍ខ្លួនឯងគ្មានពីណាគេរវល់ រវល់ ដល់ថ្នាក់រកពេល និយាយជាមួយ មនុស្សខ្លួនឯងមិនបាន ដូចជាបងនោះទេ….!!! (សង្ឃឹមថា ពេលឃើញរូបនេះ ហើយ បងនិងយល់ ) បងគឺជាជិវិតរបស់អូន តែអូនស្អប់បងពីព្រោះបង ធ្វើរឿងមិនល្អសម្រាប់ អូន !!!!
ម្នាក់ៗសុទ្ធតែជួបរឿងវិបិត្តស្នេហាតែម្តង !!!! តើប្រិយមិត្តមានមិតិយ៉ាងណាចង់ផ្តាំផ្ញើរទៅ ប្អូនស្រីដែរឬទេ? ដែលអារដៃបែបនេះ៕